Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆាបឆេះសិប្បកម្មផលិតសាឡុង ពូក ០១ កន្លែង ខូចខាតសម្ភារៈមួយចំនួន នៅខណ្ឌមានជ័យ

បានផុស

នៅ

អគ្គិភ័យ​ឆាបឆេះ​សិប្បកម្ម​ផលិត​សាឡុង ពូក ០១ កន្លែង បណ្ដាល​ឲ្យ​ឆេះ​បន្ទប់​អស់​ចំនួន ០១ ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៤ និង ៣០ នាទី​ទៀបភ្លឺ ថ្ងៃ​ទី ០៥ ខែ​មិថុនា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៣៧១ (​សឡា​) សង្កាត់​ស្ទឹងមានជ័យ​ទី ៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​ពី​បុគ្គលិក​ស្នាក់នៅ​ឃ្លាំង​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​កំពុងតែ​សម្រាន្ត។ ស្រប​ពេលនោះ ស្រាប់តែ​បាន​ឮ​សំឡេង​ផ្ទុះ បង្ក​ឲ្យ​គាត់ រួម​ជាមួយ​បុគ្គលិក​ដទៃ​ទៀត នាំគ្នា​រត់ចេញ​ពី​បន្ទប់​សម្រាក​មក​មើល ក៏​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។ ភ្លាមៗ នោះ​ដែរ បុគ្គលិក​ផ្សេងទៀត ក៏​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ ជៀសវាង​មាន​ការ​រាលដាល​កាន់តែ​ខ្លាំង​ឡើង។

ក្រោយពី​ទទួល​បាន​ដំណឹង កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ជាច្រើន​គ្រឿង​បាញ់​ពន្លត់​ភ្លាមៗ ផង​ដែរ។

អគ្គិភ័យ​នេះ​ដែរ​បាន​ឆាបឆេះ​អស់​ចំនួន ០១ បន្ទប់ និង កម្ទេច​ក្រណាត់ ព្រមទាំង​ប្រើប្រាស់​រថយន្ត​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អស់​ជាច្រើន​គ្រឿង បាញ់​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ​ពិតប្រាកដ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

​លោក ត្រាំ ថា លោក ជា​ប្រធានសន្តិភាព​នៃ​កម្ពុជា​និង​ថៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

‎គិត​ត្រឹម​ម៉ោង​៦ល្ងាចនេះ រដ្ឋបាល​រាជធានី​ទទួល​បាន​ថវិកា​ជាង៦៩៥លានរៀល និង ជាង១៧ម៉ឺនដុល្លារ ពី​សប្បុរសជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

កីឡា៤ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម