ព័ត៌មានអន្ដរជាតិ
ហេតុអ្វី អាស៊ីអាគ្នេយ៍មាន២ប្រទេស ជាប់ក្នុងបម្រាមធ្វើដំណើររបស់លោក ត្រាំ
កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៥ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ហាមពលរដ្ឋនៃប្រទេសជាច្រើន មិនឲ្យធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិក ដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ ខណៈបម្រាមនេះនឹងចូលជាធរមាននៅថ្ងៃទី៩ខែមិថុនាខាងមុខ។

ក្នុងនោះមានប្រទេសចំនួន១២ ដែលជាប់ក្នុងបញ្ជីពណ៌ក្រហម មានន័យថា ហាមចូលអាមេរិក ដាច់ខាត។ ប្រទេសទាំងនោះមានដូចជា៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
មិនត្រឹមប៉ុណ្ណឹង ប្រទេសចំនួន៧ទៀតដូចជា៖ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡា ក៏ត្រូវជាប់ក្នុងបញ្ជីពណ៌ទឹកក្រូចផងដែរ មានន័យថា ហាមឃាត់ផ្នែកខ្លះ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្នុងចំណោមប្រទេសទាំងអស់នោះ ក៏មាន២ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរគឺ មីយ៉ាន់ម៉ា (ស្ថិតក្នុងបញ្ជីក្រហម) និងឡាវ (ស្ថិតក្នុងបញ្ជីទឹកក្រូច)។

ដូច្នេះតើហេតុអ្វី បានជាអាស៊ីអាគ្នេយ៍មាន២ប្រទេសនេះ ជាប់ក្នុងបម្រាមរបស់លោក ត្រាំ?
បើតាមការបញ្ជាក់ពីសេតវិមាន ហេតុផលគឺថា ទាំងមីយ៉ាន់ម៉ានិងឡាវ សុទ្ធតែមិនព្រមសហការជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការទទួលយកពលរដ្ឋរបស់ពួកគេដែលត្រូវអាមេរិកនិរទេសទៅវិញ និងមានអត្រាអ្នកស្នាក់នៅហួសទិដ្ឋាការខ្ពស់។
សូមជម្រាបជាថ្មី នេះមិនមែនទើបលើកដំបូងឡើយដែលលោកត្រាំ ដាក់បម្រាមចូលអាមេរិកលើប្រទេសនានា។ ជាក់ស្តែងកាលពីអាណត្តិដំបូងក្នុងឆ្នាំ២០១៧ អ្នកសាធារណរដ្ឋរូបនេះ ក៏ហាមឃាត់ប្រទេសមូស្លីមចំនួន៧ផងដែរដូចជា៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន។ ក្រោយមកបម្រាមនោះក៏ពង្រីកដល់ប្រទេស កូរ៉េខាងជើង ឆាដ និងវ៉េណេស៊ុយអេឡា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើប្រទេសដែលជាប់ក្នុងបម្រាមធ្វើដំណើររបស់ត្រាំ មានប្រតិកម្មបែបណាខ្លះ?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


