ព័ត៌មានអន្ដរជាតិ
តើប្រទេសដែលជាប់ក្នុងបម្រាមធ្វើដំណើររបស់ត្រាំ មានប្រតិកម្មបែបណាខ្លះ?
កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបម្រាមធ្វើដំណើរ ដោយហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក ដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ។

ប្រទេសទាំង១២នោះមានដូចជា៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
ចំណាត់ការរបស់លោក ត្រាំ បានជំរុញឲ្យមានការឆ្លើយតបយ៉ាងច្រើនរាប់ចាប់ពីការថ្កោលទោសពីថ្នាក់ដឹកនាំអន្តរជាតិ និងអង្គការសិទ្ធិមនុស្ស រហូតដល់បក្សនយោបាយក្នុងស្រុកមួយចំនួន។

គោលនយោបាយនេះក៏បង្កឲ្យមានការជជែកដេញដោលលើសន្តិសុខជាតិ អន្តោប្រវេសន៍ និងសិទ្ធិមនុស្ស ទាំងនៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោកផងដែរ។
ខាងក្រោមនេះគឺជាប្រតិកម្មពីប្រទេសមួយចំនួនដែលជាប់ក្នុងបម្រាមធ្វើដំណើររបស់លោក ត្រាំ៖
- អ៊ីរ៉ង់៖ ថ្នាក់ដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសបម្រាមនេះ ដោយរដ្ឋមន្ត្រីការបរទេសបានប្រកាសពីវិធានការសងសឹក ហើយមេដឹកនាំកំពូល បានចោទប្រកាន់សហរដ្ឋអាមេរិកថា ពុករលួយផ្នែកនយោបាយ។
- យេម៉ែន៖ មន្ត្រីយេម៉ែនហៅបម្រាមនេះថា មិនសមហេតុផល ហើយបានសម្តែងការព្រួយបារម្ភថា វាអាចជំរុញអំពើភេរវកម្ម។
- លីប៊ី៖ រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិរបស់ប្រទេសលីប៊ី បានរិះគន់ការហាមប្រាមនេះថា «អយុត្តិធម៌» និង »ប្រកាន់ពូជសាសន៍» ដោយលើកហេតុផលថា វារំលោភលើគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
- សូម៉ាលី៖ ប្រទេសសូម៉ាលីបានបង្ហាញឆន្ទៈក្នុងការចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយកង្វល់សន្តិសុខដែលទាក់ទងនឹងបម្រាមនេះ។
- វ៉េណេស៊ុយអេឡា៖ មន្ត្រីវ៉េណេស៊ុយអេឡា បានថ្កោលទោសវិធានការនេះ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យុត្តិធម៌ និងសន្តិភាព Diosdado Cabello បានហៅរដ្ឋាភិបាលសហរដ្ឋអាមេរិកថា «ហ្វាស៊ីសនិយម»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


