ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ផលិតកម្មថៃអាចនឹងថយចុះយឺតយ៉ាវនៅឆមាសទី២ ឆ្នាំនេះ
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា វិស័យផលិតកម្មរបស់ប្រទេសថៃ អាចនឹងថយចុះយឺតយ៉ាវនៅឆមាសទី២ ឆ្នាំនេះ ដោយសារការនាំចេញទំនងជាធ្លាក់ចុះ ប្រសិនបើរដ្ឋាភិបាលបរាជ័យក្នុងការចរចាពន្ធជាមួយរដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍នេះ។

ប្រធាន FTI លោក Kriengkrai Thiennukul បាននិយាយថា អ្នកនាំចេញរបស់ថៃ កំពុងមើលឃើញពីការបញ្ជាទិញច្រើនក្នុងអំឡុងពេលដែលពន្ធគយបដិការផ្អាករយៈពេល ៩០ ថ្ងៃ ប៉ុន្តែតម្រូវការក្នុងពិភពលោក អាចធ្លាក់ចុះបន្ទាប់ពីការពន្យាពេលនេះត្រូវបញ្ចប់ទៅនៅដើមខែកក្កដា។ ថៃរងពន្ធបដិការ ៣៦ ភាគរយ ពីសហរដ្ឋអាមេរិក។
លោកបាននិយាយថា ចាប់ពីខែមករាដល់ខែមេសា ការនាំចេញថៃបានកើនឡើង ១៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយជួយលើកកម្ពស់ផលិតកម្មថៃ ០,៦ ភាគរយ ចំពេលដែលដៃគូពាណិជ្ជកម្មពីខាងក្រៅប្រញាប់ប្រញាល់បញ្ចូលបង្កើនទំនិញក្នុងស្ដុក។
លោក Kriengkrai បានបន្តយ៉ាងដូច្នេះថា៖ «ប្រសិនបើការយកពន្ធដ៏ខ្ពស់ ត្រូវបានដាក់លើផលិតផលថៃ វានឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងទូលំទូលាយដល់វិស័យនាំចេញ និងផលិតកម្ម ក៏ដូចជាការប្រកួតប្រជែងរបស់សហគ្រិនថៃ»។
ចំពោះបញ្ហានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ កាលពីពេលថ្មីៗ បានបន្ទាបការព្យាករសម្រាប់ការនាំចេញរបស់ខ្លួន ថានឹង ធ្លាក់ចុះចន្លោះពី ០,៣-០,៥ ភាគរយ ធៀបនឹងកំណើនព្យាករណ៍ ០,៣-០,៩ ភាគរយ ក្នុងការព្យាករកាលពីលើកមុន។
FTI រំពឹងថា ក្រុមហ៊ុនផលិតក្នុងស្រុកថៃអាចនឹងកែសម្រួលផលិតកម្មរបស់ខ្លួន ដោយការកាត់បន្ថយការងារ។ សហគ្រាសធុនតូច និងមធ្យម កំពុងជួបបញ្ហាជាមួយលំហូរសាច់ប្រាក់ ដោយខ្លះត្រូវបញ្ឈប់ការងារ និងខ្លះទៀតបិទអាជីវកម្មរបស់ពួកគេ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


