Connect with us

កីឡា

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​កីឡាករ​បរទេស​ ៤ ​នាក់

បានផុស

នៅ

ក្លិប​​បាល់ទាត់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បន្ត​កុងត្រាថ្មី​ជា​មួយ​កីឡាករ​បរទេស​ ៤​ នាក់ បន្ទាប់​ពីបាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​មួយ​កីឡាករ​បរទេស​មួយ​ចំនួន ក្រោយ​ចប់​រដូវ​កាល​កន្លង​ទៅ។

កីឡាករ Cristian Roque
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​បររទេស​ទាំង​​៤​​ដែល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​​​បន្ត​កុងត្រា​ថ្មី​គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ​​ប្រេស៊ីល Cristian Roque, ខ្សែ​ប្រយុទ្ធ​​ឡាវ Bounphachang Bounkong, ​ខ្សែ​ការពារជប៉ុន Odawara Takahasi ព្រម​ទាំង​ខ្សែ​បម្រើ​កណ្តាលជប៉ុន Ryo Fujii។

កីឡាករ Bounphachan Bounkong

​ជា​មួយ​គ្នា​នេះ ក្លិប​ក៏​បាន​បន្ត​កុងត្រា​កីឡាករ​ខ្មែរ​មួយ​ចំនួន​ដែរ​ដូច​ជា អ្នក​ចាំទី អាំ សុវណ្ណារ៉ាត់, ខ្សែ​បម្រើ​ការពារ សេត រ៉ស៊ីប និង​ខ្សែ​បម្រើកណ្តាល គួច ដានី។

កីឡាករ Odawara Takahasi

កីឡាករ​បរទេស​ដែល​ត្រូវ​​បាន​ប្រកាស​ចាក​ចេញ​មាន ខ្សែ​ប្រយុទ្ធ​ស្លាប​ប្រេស៊ីល Gabriel Silva Costa, ខ្សែ​បម្រើ​ការពារ​ប្រេស៊ីល Breninho, ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Matheus Moresche និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Pablo Augusto។

កីឡាករ Ryo Fujii

កីឡាករ​កម្ពុជា កីឡាករ នី សុខរី និង​ខ្សែ​បម្រើ​ការពារ Nick Taylor បាន​ចាក​ចេញ។

រហូត​ដល់​ពេល​នេះ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង មិន​ទាន់​មាន​ប្រកាស​នាំ​ចូល​សមាជិក​បរទេស​ថ្មី​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២២ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម