Connect with us

ព័ត៌មានជាតិ

អង្គការសុខភាពពិភពលោក បញ្ជាក់ពីជំហរគាំទ្រយ៉ាងសកម្មជាបន្តទៀតចំពោះការពង្រឹងវិស័យសុខាភិបាលកម្ពុជា

បានផុស

នៅ

អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីការគាំទ្រយ៉ាងខ្ពស់ជាបន្តទៀតចំពោះការពង្រឹងវិស័យសុខាភិបាលកម្ពុជា ដោយផ្តល់ជំនួយបច្ចេកទេសសម្រាប់ការរៀបចំមុខងារសុខាភិបាលឌីជីថល ការរួមបញ្ចូលនូវមុខងារសុខាភិបាលសាធារណៈ និងការអនុវត្តផែនការស្ដាជំរុញសេវាសុខាភិបាល មូលដ្ឋាននៅកម្រិតជាតិ និងក្រោមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាស លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Lluis Vinals Torres ប្រធានផ្នែកប្រព័ន្ធសុខាភិបាល និងសេវាសុខាភិបាល ដើម្បីពិភាក្សាពីការដាក់បង្ហាញផែនការជំរុញការផ្តល់សេវាសុខភាពបឋម (Primary Health Care-PHC) និងបន្តការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត Lluis Vinals Torres បានជម្រាបអំពីគោលបំណងនៃបេសកកម្ម របស់គណៈប្រតិភូ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO ) ទី១.សម្របសម្រួលការពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល ដើម្បីបង្កើតការយល់ដឹង និងការយល់ស្របលើការគាំទ្រ និងអាទិភាពរបស់អង្គការសុខភាពពិភពលោក រួមទាំងគំនិតផ្តួចផ្តើម PHC ដែលកំពុងផ្លាស់ប្តូរនៅកម្ពុជា ការពិនិត្យឡើងវិញនៃសំណុំសកម្មភាព អប្បបរមានៃសេវាសុខាភិបាល (MPA) ហិរញ្ញប្បទានសុខាភិបាល ធនធានមនុស្ស និងសុខាភិបាល ឌីជីថល។ ទី២.គាំទ្រក្រសួងសុខាភិបាល ដើម្បីពិនិត្យបញ្ចប់គោលការណ៍ណែនាំនៃការអនុវត្ត PHC-BIF ។

លោកវេជ្ជបណ្ឌិត Lluis Vinals Torres បានកោតសសើរដល់សុខាភិបាលកម្ពុជា អំពីអាទិភាពលើអាទិភាពនៃ PHC-BIF នេះ និងការរៀបចំអោយបានទៅជាគំរូពេញលេញនៃការថែទាំសុខភាពបឋមនេះ ដែលជាគោលដៅ ផ្តល់សេវាសុខាភិបាល ដែលមិនត្រឹមតែរង់ចាំការពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបន្ថែម សេវាបង្ការជំងឺជូនដល់ប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋាន ហើយប្រព័ន្ធព័ត៌មានសុខាភិបាល បានកត់ត្រា ទិន្នន័យប្រជាជនទាំងអស់នៅតាមមូលដ្ឋាន ជាពិសេស ប្រជាជនងាយរងគ្រោះ ដោយសារជំងឺសំខាន់ៗ មួយចំនួនដែលកើតឡើងជាញឹកញាប់ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង ជាដើម។ លើសពីនេះទៀតគ្រូពេទ្យជំនាញ អាចមានមូលដ្ឋានទិន្នន័យច្បាស់លាស់ អំពីចំនួនប្រជាជន អាសយដ្ឋាន និងប្រភេទជំងឺដែលមាន ដើម្បីងាយស្រួលក្នុងការផ្តល់សេវាគ្រប់ជ្រុងជ្រោយ ជូនប្រជាជន ដល់មូលដ្ឋាន។

ចំណែក លោក កុយ វ៉ាន់នី បានពាំនាំប្រសាសន៍គាំទ្រជាគោលការណ៍ គំនិតផ្តួចផ្តើម បន្ថែមដែលបានលើកឡើងដោយ គណៈប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច (WPRO)។ លោកថា គំនិតផ្តួចផ្តើមនេះ ស្របតាមគោលបំណងរួមរវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ ដែលអាចឆ្លើយតប បានយ៉ាងប្រសើរ ទៅនឹងវិបត្តិសុខាភិបាលអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីសម្រេចគោលដៅ ការគ្របដណ្តប់សុខភាព ជាសកលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់កម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានលើកទឹកចិត្ត ក្រុមការងារជំនាញរបស់ អង្គការសុខភាពពិភពលោក សហការធ្វើការដោយយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ រៀបចំផែនការ ច្បាស់លាស់ឈរលើមូលដ្ឋាន បច្ចេកទេស និងហិរញ្ញប្បទានសុខាភិបាល ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា

ព័ត៌មានជាតិ២០ នាទីutes មុន

អង្គការសុខភាពពិភពលោក បញ្ជាក់ពីជំហរគាំទ្រយ៉ាងសកម្មជាបន្តទៀតចំពោះការពង្រឹងវិស័យសុខាភិបាលកម្ពុជា

ព័ត៌មានជាតិ២០ នាទីutes មុន

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​ដល់​គ្រប់​ស្ថានីយ​ទូរទស្សន៍​ឲ្យ​បញ្ឈប់​​ចាប់​គូ​​កីឡាករ កីឡាការិនីថៃ​

នយោបាយ២៣ នាទីutes មុន

សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាល​ត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អាមេរិកនឹង​បណ្តេញជនអន្តោប្រវេសន៍​ជាង​៥០​ម៉ឺន​នាក់​ពី​៤ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម