ព័ត៌មានជាតិ
រដ្ឋជំរុញឱ្យវិស័យឯជនប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិដើម្បីពង្រឹងប្រសិទ្ធភាព, ស័ក្ដិសិទ្ធិភាព, និងតម្លាភាព
អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) លោក ផា អេងវ៉េង បានលើកឡើងថា ប្រព័ន្ធបញ្ជរតែមួយជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសវាបានផ្ដល់អត្ថប្រយោជន៍រួមក្នុងការផ្តល់ និងទទួលសេវាសាធារណៈប្រកបដោយ ប្រសិទ្ធភាព, ស័ក្ដិសិទ្ធិភាព, និងតម្លាភាព។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធបញ្ជរតែមួយជាតិ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាជាតិគយដោយមានការចូលរួមពីមន្ដ្រីជំនាញពីក្រសួង-ស្ថាប័នចំនួន ១៦ លោក ផា អេងវ៉េង សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិជូនវិស័យឯកជន;ផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជរតែមួយជាតិ;ចែករំលែកនូវបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធរវាងក្រសួង-ស្ថាប័ននិងវិស័យឯកជនពាក់ព័ន្ធ, និង ជំរុញការប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ក្នុងការស្នើសុំនិងផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ (LPCO) ក្នុងទម្រង់អេឡិចត្រូនិក។
លោកថា៖« ប្រព័ន្ធបញ្ជរតែមួយជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រព័ន្ធនេះក៏នាំមកនូវកិច្ចសហការរវាងស្ថាប័នជំនាញពាក់ព័ន្ធ ប្រសិទ្ធភាពការងារស្របតាមច្បាប់និងបទប្បញ្ញត្ដិ ប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព ទទួលបានទិន្នន័យពាណិជ្ជកម្មត្រឹមត្រូវនិងទាន់ពេលវេលា សម្រាប់ជាមូលដ្ឋានក្នុងការវិភាគវាយតម្លៃហានិភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការ។

ជាមួយគ្នានេះដែរ លោក ផា អេងវ៉េង បានគូសបញ្ជាក់បន្ថែមទៀតថា វិស័យឯកជនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា កាត់បន្ថយចំណាយ ចំណេញពេលវេលា កាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការពីក្រសួង-ស្ថាប័នមួយទៅមួយទៀត ទទួលបានការគ្រប់គ្រងទិន្នន័យពាណិជ្ជកម្មរបស់ខ្លួនមានសង្គតិភាព ច្បាស់លាស់និងទាន់ពេលវេលា។
«ក្នុងន័យនេះ គណៈអធិបតីបានលើកទឹកចិត្តក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឱ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមបទប្បញ្ញត្តិជាធរមាន ជាពិសេសអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្តីពីប្រព័ន្ធបញ្ជរតែមួយជាតិ»។ នេះបើតាមលោក ផា អេងវ៉េង។
«ប្រព័ន្ធបញ្ជរតែមួយជាតិ»ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតីហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលតភ្ជាប់ទៅកាន់បញ្ជរតែមួយអាស៊ាន គឺដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងការសម្រួលនីតិវិធីការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានាពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួងស្ថាប័នមានសមត្ថកិច្ចផ្សេងៗគ្នាជាច្រើនលើក មកជាការស្នើសុំតែមួយលើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។
សម្ដេចធិបតី បានបញ្ជាក់ថា៖« ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកទៅលើក្រដាស ទៅជាការមិនប្រើក្រដាស។ ក្នុង ន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតទាំងក្នុងតំបន់ និងសកលលោក»។

តាមរបាយការណ៍របស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានឱ្យដឹងថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយនឹងប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម។ ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។
ដោយឡែក វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ និងជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងៗ សម្រាប់ការនាំចេញ-នាំចូលទំនិញ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើងវិញ នូវទិន្ន-ន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេលមាន សង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ៕

-
នយោបាយ៧ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៧ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន