ព័ត៌មានជាតិ
រាល់គម្រោងអភិវឌ្ឍន៍តាមបុរី អគារពាណិជ្ជកម្ម ឧស្សាហកម្ម តម្រូវឲ្យមានទីតាំងដំឡើងស្ថានីយអង់តែនគមនាគមន៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះបានចេញសេចក្តីជូនដំណឹងស្តីពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមទីប្រជុំជន តំបន់លំនៅឋាន បុរីលំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍ឆ្នាំ២០១៥ និងច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការវិនិយោគ ការពង្រាយនិងការធ្វើទំនើបកម្មបណ្តាញទូរគមនាគមន៍ ការធានាគុណភាព និងសុវត្ថិភាពសំណង់ និងការលើកកម្ពស់គុណភាពសុខភាពសេវាសាធារណៈ សុខមាលភាពសាធារណៈ ការរក្សាសោភណភាព និងបរិស្ថាន ព្រមទាំងការធានាបាននូវហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ និងការផ្តល់សេវាទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព ភាពអាចទុកចិត្តបាន និងឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការណែនាំដល់ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន អ្នកវិនិយោគតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀតដូចខាងក្រោម៖

១. ត្រូវរក្សាទុកទីតាំង ឬបន្ទប់សម្រាប់បំពាក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ការងារសាងសង់ ឬដំឡើងស្ថានីយ អង់តែន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍។ ទីតាំង ទំហំ និងគម្រោងប្លង់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់ការផ្តល់សេវាទូរគមនាគមន៍ ត្រូវអនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេសដូចខាងក្រោម៖
-សំណង់ស្ថានីយអង់តែន ក្នុងបរិវេណបុរីលំនៅឋាន តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ត្រូវរក្សាទុកដីទំហំ 2.25 ម៉ែត្រការ៉េ ឬ 1.5m x 1.5m និងដីទំហំ 12 ម៉ែត្រការ៉េ ឬ 2m x 6m ឬ 3m x 4m។
-ការបំពាក់ប្រព័ន្ធអាយប៊ីអេស (IBS)៖ ក្នុងអគារពាណិជ្ជកម្ម អគារសហកម្មសិទ្ធិ អគារផ្សារទំនើប និងអគារផ្សេងទៀត ត្រូវមានបន្ទប់ទំហំតូចបំផុតត្រឹម 12 ម៉ែត្រការ៉េ ឬ 2m x 6m ឬ 3m x 4m សម្រាប់បំពាក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធអាយប៊ីអេស។
-ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍៖ ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន អ្នកវិនិយោគ តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ដើម្បីធ្វើជាបណ្តាញបញ្ជូន (Transport Network) និងបណ្តាញតភ្ជាប់ទៅស្ថានីយអង់តែនសម្រាប់ការផ្តល់សេវាទូរស័ព្ទចល័ត និង/ ឬបណ្តាញតភ្ជាប់ទៅទីតាំងអ្នកប្រើប្រាស់ (Last-mile Network) រួមទាំងប្រអប់ Fiber Termination Box សម្រាប់ផ្តល់សេវាអ៊ីនធឺណិត អចល័ត (FTTH) និងសេវាទូរស័ព្ទអចល័ត ព្រមទាំងអាចផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរពីប្រតិបត្តិករអ៊ីនធឺណិតមួយទៅប្រតិបត្តិករអ៊ីនធឺណិតមួយទៀតដោយពុំចាំបាច់រៀបចំបណ្តាញថ្មី។
២. ត្រូវសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ក្នុងការសាងសង់ ឬការដំឡើងស្ថានីយអង់តែន ឬការបំពាក់ប្រព័ន្ធ អាយប៊ីអេស ឬការសាងសង់បណ្តាញខ្សែកាបទូរគមនាគមន៍ ទៅក្នុងគម្រោងសាងសង់ ដោយអនុលោមតាម បទប្បញ្ញត្តិបច្ចេកទេសសំណង់ បទប្បញ្ញត្តិបច្ចេកទេសទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃផ្សេងទៀត៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


