កីឡា
លោកតា អ៊ឹម ចាន់វុទ្ធី៖ លោក ពេជ្រ សុផាន់ អួតមែនតែគេអាចធ្វើបាន…
អតីតអ្នកប្រដាល់សកល និងជាអ្នកគាំទ្រគុនខ្មែរមួយរូបគឺលោកតា អ៉ឹម ចាន់វុទ្ធី សរសើរលោក ពេជ្រ សុផាន់ មិនដាច់ពីមាត់ និងពោលថា «គេអួតមែន ប៉ុន្តែគេធ្វើបាន» សិស្សរបស់លោកខ្លាំងៗឈ្នះស្ទើរគ្រប់កម្មវិធីតូច-ធំ ទាំងក្នុង និងក្រៅស្រុក។

លោក ពេជ្រ សុផាន់ និង សម្បត្តិ ឈ្នះខ្សែក្រវាត់ Ganzberg
លោកតា អ៉ឹម ចាន់វុទ្ធី បានឲ្យដឹងថា លោកជាអ្នកគាំទ្រ និងតាមដានជានិច្ចចំពោះការប្រកួតរបស់កីឡាករក្លឹបលោក ពេជ្រ សុផាន់ តាមកម្មវិធីប្រកួតផ្សេងៗ។ ប៉ុន្តែលោកមិនទាន់មានឱកាសបានទៅដល់ក្លឹបហ្វឹកហាត់ពេជ្រសុផាន់គុនខ្មែរនៅឡើយទេ។

សម្បត្តិ ឈ្នះខ្សែក្រវាត់ក្រោយផ្ដួលជើងខ្លាំងអេស្ប៉ាញ
លោកតាវ័យ ៦៥ឆ្នាំរូបនេះបន្ថែមទៀតថា លោកសុំសរសើរដោយចិត្តស្មោះចំពោះលោក ពេជ្រ សុផាន់ ដែលខំប្រឹងបង្ហាត់បង្រៀនសិស្ស និងធ្វើឲ្យសិស្សៗមានសមត្ថភាពខ្លាំងហើយល្បីឈ្មោះដូចបានឃើញជាក់ស្ដែងសព្វថ្ងៃនេះ។ «គ្រូ ពេជ្រ សុផាន់ អួតមែន តែអួតគេធ្វើបាន ដូច្នេះលោកសុំសរសើរ»។

លោកតា អ៉ឹម ចាន់វុទ្ធី
បញ្ជាក់ដែរថា ការលើកឡើងរបស់លោកតា អ៉ឹម ចាន់វុទ្ធី គឺក្នុងថ្ងៃផ្ដាច់ព្រ័ត្ររបស់កីឡាករ អាទិទេព ដែលបានឈ្នះខ្សែក្រវាត់ ១គ្រឿង អមដោយប្រាក់រង្វាន់ ៥០លានរៀលនៅសង្វៀនបាយ័ន។ ថ្ងៃផ្ដាច់ព្រ័ត្រនោះលោកតាក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ អាទិទេព ផងដែរ។ ស្របពេលនេះផងដែរក្លឹបប្រដាល់លោក ពេជ្រ សុផាន់ មានភាពល្បីល្បាញនៅកម្ពុជាពិសេសសំបូរកីឡាករល្អៗប្រកបដោយគុណភាព និងប្រកួតឈ្នះស្ទើរគ្រប់កម្មវិធីមិនថាក្នុងស្រុក ឬឯក្រៅប្រទេសនោះឡើយ។ ជាក់ស្ដែងទៀតនោះនៅថ្ងៃទី២៨ ខែមិថុនា ២០២៥ នេះសិស្សលោក ពេជ្រ សុផាន់ មានដល់ទៅ៣រូបដែលមហាជនចង់តាមដានបំផុតប្រកួតនៅសង្វៀនហង្សមាស ដូចជា សម្បត្តិ អាទិទេព សឹង្ហៈ៕

លោក ពេជ្រ សុផាន់ និង អាទិទេព ឈ្នះខ្សែក្រវាត់អូដ្ឋ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


