ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ប្រកាសជោគជ័យជាប្រវត្តិសាស្រ្តលើ អ៊ីរ៉ង់
ក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិកាលពីរាត្រីថ្ងៃអង្គារទី២៤ខែមិថុនាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រកាសថា ប្រទេសរបស់លោក បានទទួលជ័យជម្នះជាប្រវត្តិសាស្រ្តលើអ៊ីរ៉ង់ ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃ។

លោកនិយាយថា អ៊ីស្រាអែល បានលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់មកលើខ្លួន និងថែមបំផ្លាញមីស៊ីលបាលិស្ទិកអ៊ីរ៉ង់រាប់ពាន់គ្រាប់ថែមទៀតផង។
ក្នុងអំឡុងពេលនោះដែរ លោកណេតាន់យ៉ាហ៊ូ បានបង្ហាញការប្តេជ្ញាចិត្តធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយ និងកម្ចាត់ក្រុមហាម៉ាស ហើយធានាការរំដោះចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សា។
សុន្ទរកថានេះកើតឡើងបន្ទាប់ពីបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិក បានចូលជាធរមានកាលពីថ្ងៃអង្គារ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បញ្ជាក់ទៅសមភាគីអាមេរិក Pete Hegseth ថា ខ្លួននឹងគោរពបទឈប់បាញ់ដរាបណាអ៊ីរ៉ង់គោរពដែរ។

ទន្ទឹមនោះ លោក Katz ក៏បានអរគុណដល់លោក Hegseth ដែរ សម្រាប់ការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមជាមួយអ៊ីស្រាអែល ប្រឆាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
សូមជម្រាបជាថ្មី សង្គ្រាមផ្ទុះឡើងនៅពេលអ៊ីស្រាអែល បើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។
ជុំវិញប្រតិបត្តិការនេះ ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog បានបញ្ជាក់ក្នុងបទសម្ភាសជាមួយ Sky News ថា ប្រទេសរបស់លោកគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅជួប ពូទីន ដើម្បីសុំជំនួយយោធា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


