ព័ត៌មានជាតិ
៣ ថ្ងៃនៃចុងសប្តាហ៍នេះ ពលរដ្ឋខ្មែរបន្តសម្រុកឆ្លងចូលកម្ពុជាតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ជិត ៤ ពាន់នាក់
អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថាក្នុងរយៈពេល ៣ ថ្ងៃ នៃចុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែមិថុនាឆ្នាំ ២០២៥ មានចំនួនប្រជាពលរដ្ឋខ្មែរសម្រុកឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន ៣ ៨១២ នាក់ ក្នុងនោះស្រ្តី ១ ៧០៨ នាក់ និងកុមារចំនួន ១២៤ នាក់។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍បន្ថែមថា ក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត ៤ ពាន់នាក់ មានពលករខ្មែរចំនួន ២ ៦១៨ នាក់ ក្នុងនោះស្រ្តី ១ ១៨៤ នាក់។

របាយការណ៍បញ្ជាក់លម្អិតថា នៅថ្ងៃទី ២៧ ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា ១ ៣៤៤នាក់, ស្រី ៦១១នាក់, កុមារ ៤១នាក់, ក្នុងនោះពលករចំនួន ៧៨៣ នាក់, ស្រី ៣៦៣នាក់ , ថ្ងៃទី ២៨ ខែមិថុនា ចំនួនប្រជាពលរដ្ឋត្រឡប់ចូលប្រទេស ១ ៣០១ នាក់, ស្រី ៥៥៣នាក់, កុមារ ៥០នាក់, ក្នុងនោះពលករចំនួន ៨៥៥នាក់, ស្រី ៣៦៦នាក់ និងថ្ងៃទី ២៩ មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងចំនួន ១ ១៦៧ នាក់, ស្រី ៥៤៤នាក់, កុមារ ៣៣នាក់, ក្នុងនោះពលករចំនួន ៩៨០នាក់, ស្រី ៤៥៥នាក់។
ខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនឈមជាមួយប្រទេសថៃចំនួន ៥ ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់ ៤០០ ។


អ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់ថា ស្របពេលដែលពលករខ្មែរសម្រុកត្រឡប់វិលចូលប្រទេសវិញ រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយបណ្តាខេត្តមួយចំនួន ជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅតាមក្រុង ស្រុកក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ សៀមរាបជាដើម ដោយប្រើរថយន្តជាច្រើនគ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលករវិល ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។
ជាមួយគ្នានោះមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្ដល់ផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរជាប្រចាំផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


