ព័ត៌មានអន្ដរជាតិ
សម្ពាធកើនឡើងគរដូចភ្នំ ទាមទារឲ្យ ផែថងថាន ចុះចេញពីអំណាច
យោងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃនៅមុននេះ អង្គការសង្គមស៊ីវិលចំនួន១៥ បានចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង ប្រឆាំងនឹងរដ្ឋប្រហារ និងគ្រប់ទម្រង់នៃអំណាចក្រៅរដ្ឋធម្មនុញ្ញ។

ការចេញសេចក្តីថ្លែងការណ៍នេះ កើតឡើងបន្ទាប់ពីមានការលើកឡើងជាចំហររបស់ក្រុមមេបាតុករកាលពីថ្ងៃសៅរ៍ ដោយទាមទារឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីអំណាច ហើយ ឈានទៅគាំទ្ររដ្ឋប្រហារក្នុងករណីដែលនាយករដ្ឋមន្ត្រី បិរដិសេធចុះចេញពីអំណាច។
សេចក្តីរាយការណ៍របស់ សារព័ត៌មាន The Nation នៅថ្ងៃទី ៣០ខែមិថុនា អង្គការសង្គមស៊ីវិលទាំង១៥ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដែលមានខ្លឹមសារអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលាលែងពីអំណាច និងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយសង្កត់ធ្ងន់លើការប្រឆាំងរបស់ពួកគេចំពោះអំណាចក្រៅរដ្ឋធម្មនុញ្ញ និងការជំរុញឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដែលពូកគេយល់ថា មិនអាចដោះស្រាយវិបត្តិនយោបាយបានទេ។
សេចក្តីថ្លែងការណ៍របស់ពួកគេ មានខ្លឹមសារសំខាន់បំផុតគឺការអំពាវនាវឲ្យនាយករដ្ឋមន្ត្រីលាលែង ដើម្បីបង្ហាញពីទំនួលខុសត្រូវនយោបាយ ព្រោះនេះជាកំហុសផ្ទាល់ខ្លួន ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងបង្កើតស្តង់ដារគណនេយ្យភាពនយោបាយតាមរបបប្រជាធិបតេយ្យ ដែលជាដំណោះស្រាយដ៏ល្អបំផុត និងអនុញ្ញាតឱ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី តាមគោលការណ៍ប្រជាធិបតេយ្យ។
សេចក្តីថ្លែងការណ៍បន្ថែមថា ពួកគេប្រឆាំងគ្រប់ទម្រង់នៃអំណាចក្រៅរដ្ឋធម្មនុញ្ញ ក្នុងការដោះស្រាយបញ្ហា រួមទាំងរដ្ឋប្រហារដោយមេដឹកនាំយោធា ឬក្រុមណាមួយ ដែលប្រសិនបើពួកគេកើតឡើង នឹងនាំទៅរកការបរាជ័យម្តងហើយម្តងទៀតសម្រាប់ប្រទេសថៃ និងកង្វះស្ថិរភាពនយោបាយដែលនឹងបង្កើតទំនុកចិត្តក្នុងសហគមន៍អន្តរជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍នោះ ពួកគេ ក៏អំពាវនាវឱ្យរដ្ឋាភិបាល និងសភា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ជាបន្ទាន់ ដែលជាបញ្ហា និងជាឧបសគ្គក្នុងការដោះស្រាយបញ្ហានយោបាយ ដើម្បីឈានទៅរកការផ្លាស់ប្តូរតាមគោលការណ៍ប្រជាធិបតេយ្យ និងការតាក់តែងរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យថ្មីដោយប្រជាជន ដែលនឹងអនុញ្ញាតឱ្យប្រទេសថៃដើរទៅមុខប្រកបដោយសេចក្តីថ្លៃថ្នូរ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


