ព័ត៌មានអន្ដរជាតិ
អាន់វ៉ាបញ្ជាក់ពីអាហ្វ្រិកខាងត្បូងមកថា គ្មានការជ្រែកចូលផ្ទៃក្នុងប្រទេសណាក្នុងជម្លោះកម្ពុជា-ថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់ដែលថា ការសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនថៃនិងកម្ពុជា បានជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ពួកគេ ដោយការអះអាងពីការរក្សាតួនាទីអព្យាក្រឹតរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលកិច្ចចរចារវាងប្រជាជាតិទាំងពីរ។

នាយករដ្ឋមន្ត្រី អាន់វ៉ា បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍២២ វិច្ឆិកា នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា «ខ្ញុំសូមប្រកាសច្បាស់លាស់ដល់ប្រព័ន្ធផ្សព្វផ្សាយថា ដំបូងបំផុតជាប្រទេសជិតខាងគ្នា យើងពិតជាមានការព្រួយបារម្ភ (អំពីជម្លោះ) ប៉ុន្តែយើងមិនពាក់ព័ន្ធទេ»។
លោក អាន់វ៉ា បាននិយាយថា «យើងគ្រាន់តែសម្របសម្រួល ដើម្បីជួយពួកគេឱ្យសម្រេចបាននូវការដោះស្រាយគ្នា ឬដំណោះស្រាយចំពោះជម្លោះរបស់ពួកគេ។ យើងមិនបានផ្តល់ឱ្យពួកគេនូវការដាក់ចេញបញ្ជាជាក់លាក់ណាមួយអំពីរបៀបដែលពួកគេគួរដោះស្រាយបញ្ហារបស់ពួកគេនោះទេ» ដោយបន្ថែមថា ប្រទេសទាំងពីរបានចាត់ទុកម៉ាឡេស៊ីជា «មិត្ត»។

ការលើកឡើងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានកើតឡើងចំថ្ងៃដែលមានការតវ៉ាក្នុងប្រទេសថៃពីសកម្មជនជាតិនិយមថៃសំដៅទៅរដ្ឋាភិបាលលោក អាន់វ៉ា អ៊ីប្រាហ៊ីម និង រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយចោទប្រកាន់ថា បានជ្រៀតជ្រែកចូលក្នុងកិច្ចការចរចាបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថ។
លោក អាន់វ៉ា បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បាននិយាយជាមួយកម្ពុជានិងថៃក្នុងការស្វះស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះផងដែរ។
លោកបានមានប្រសាសន៍ថា៖«ពេលខ្ញុំធ្វើជាប្រធានកិច្ចប្រជុំ (រវាងភាគីជម្លោះ) ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់»។
លោកអះអាងថា៖«ខ្ញុំគិតថា យើងមិនគួរត្រូវបានពង្វាងពីកិច្ចការសំខាន់របស់យើងដើម្បីសម្រេចបានសន្តិភាពដោយសារតែសេចក្តីថ្លែងការណ៍មួយចំនួនដែលបានធ្វើឡើងដោយធាតុមិនពេញចិត្ត និងអស់សង្ឃឹមតូចមួយនោះទេ»។
សេចក្តីថ្លែងការណ៍តូចតាចដែល លោក អាន់វ៉ា ចង់សំដៅ នៅពេលលោកប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Johannesburg គឺក្នុងចំណោមក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីក្នុងទីក្រុងបាងកកកាលថ្ងៃសៅរ៍ ដោយចោទប្រកាន់លោកថា ហួសពីតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន៕
រ៉ាន់ រើយ


-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


