ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ ចេញបញ្ជាឲ្យវាយកម្ទេចស្នាក់ការប៉ូលិសនៅបាងកក
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) បានបញ្ជាឲ្យវាយកម្ទេចអគារស្ថានីយ៍ប៉ូលីសជាបន្ទាន់ បន្ទាប់ពីពិនិត្យឃើញថា អគារនោះបាក់គ្រឹះបណ្តាលមកពីការបាក់ដីលិចទៅក្រោមកាលពីចុងខែកញ្ញា។
ការបាក់ដីលិចទៅក្រោម បានកើតឡើងជាច្រើនកន្លែងរហូតមកដល់ពេលនេះ បន្ទាប់ពីការបាក់ដីដ៏រន្ធត់ក្នុងទីក្រុងបាងកក លើកដំបូងកាលពីថ្ងៃទី២៤ខែកញ្ញា ដោយលិចចុះទៅក្រោមជម្រៅប្រមាណ៥០ម៉ែត្រ ចំថ្ងៃដែលនាយករដ្ឋមន្ត្រី អានុទីន ដឹកនាំគណៈរដ្ឋមន្ត្រី ចូលស្បថនៅមុខព្រះមហាក្សត្រថៃ។

យោងសារព័ត៌មាន The Straits times នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន នៅថ្ងៃទី៤ ខែតុលា បានផ្តល់ដំណោះស្រាយសម្រេចឲ្យកម្ទេចស្ថានីយ៍ប៉ូលិសដែលស្ថិតនៅទល់មុខ មន្ទីរពេទ្យ Vajira នៅតំបន់ដែលបាក់ដីលិចចុះជម្រៅរហូតដល់៥០ម៉ែត្រនោះ។
ក្រោយពីការវាយតម្លៃអគារនេះ គេបានរកឃើញគំនរគ្រឹះបន្ថែមទៀតដែលបាក់ដោយសារប្រហោងលិចដែលកើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា។
លោក អានុទីន ចានវីរៈគុល បញ្ជាក់ថា៖ «ផ្អែកតាមការចុះពិនិត្យនៅយប់ថ្ងៃទី៣តុលា ខ្ញុំយល់ស្របផ្ទាល់ខ្លួនថា អគារនេះត្រូវតែរុះរើ ប៉ូលិសត្រូវការកន្លែងថ្មីធ្វើការ ព្រោះរចនាសម្ព័ន្ធបានចាប់ផ្តើមផ្តាច់ចេញពីស្នូល»៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


