ព័ត៌មានអន្ដរជាតិ
Anutin ប្រកាសអរគុណ Vorapak ដែលចុះពីតំណែង ទាក់ទិននឹងរឿងអាស្រូវ Scam
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី២២ខែតុលា បានប្រកាសអរគុណអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Vorapak Tanyawong ដែលបានលាលែងពីតំណែង ចំពេលមានរបាយការណ៍ដែលភ្ជាប់លោកទៅនឹងបណ្តាញបោកប្រាស់(Scam)ឆ្លងដែន ដោយបានហៅចំណាត់ការនេះថាជា«ការបង្ហាញពីចរិកលក្ខណៈ»។

លោក Vorapak ដែលបម្រើការបានត្រឹមតែ៣៣ថ្ងៃ បាននិយាយថា លោកបានចុះចេញពីតំណែងដើម្បី«ជៀសវាងការក្លាយជាឧបសគ្គ» នៅពេលដែលរដ្ឋាភិបាលជិតដល់ការរំលាយសភានៅខែមករាឆ្នាំក្រោយ មុនការបោះឆ្នោតសកលខែមីនាឆ្នាំ២០២៦។ លោក Vorapak បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ ដោយហៅថា«ការលាបពណ៌គ្មានមូលដ្ឋាន»។ ជាធនាគារិកជើងចាស់មួយរូប និងជាអតីតនាយកប្រតិបត្តិធនាគារ Krung Thai Bank លោក Vorapak បានបន្ថែមថា រាល់ជំនួញរបស់លោកកន្លងមកគឺស្របច្បាប់ និងមិនពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់ទេ។
នៅពេលឆ្លើយសំនួរអ្នកកាសែត លោក Anutin បានប្រកែកថា រឿងអាស្រូវនេះនឹងមិនប៉ះពាល់រដ្ឋបាលរបស់លោកឡើយ ដោយទទូចថា រដ្ឋាភិបាលរបស់លោកកំពុងតាមដាន និងបង្កកទ្រព្យសម្បត្តិដែលទាក់ទងនឹងការឆបោករួចហើយ។
បន្ថែមពីនេះ លោកប្រាប់ថានឹងមិនមានការតែងតាំងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី ដើម្បីជំនួសលោក Vorapak ទេ ដោយពន្យល់ថា រដ្ឋបាលរបស់លោកនៅសេសសល់ពេលវេលាមិនច្រើន ដោយសភាតំណាងរាស្រ្តបានកំណត់ថានឹងត្រូវរំលាយនៅថ្ងៃទី៣១ខែមករា ដូច្នេះហើយការបំពេញមុខតំណែងទំនេរគឺមិនចាំបាច់។
អ្នកវិភាគនយោបាយបាននិយាយថា ការលាលែងពីតំណែងយ៉ាងឆាប់រហ័សឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោក Anutin ក្នុងការទប់ស្កាត់ការខូចខាតផ្នែកនយោបាយ ខណៈដែលគណបក្សប្រឆាំងបង្កើនការរិះគន់ពីអសមត្ថភាពជុំវិញការដោះស្រាយបណ្ដាញបោកប្រាស់ឆ្លងព្រំដែន៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


