Connect with us

ព័ត៌មានជាតិ

បិទព្រំដែនជាមួយថៃ នាយករដ្ឋមន្ត្រី ថា កម្ពុជាធានាបានការរស់ដោយខ្លួនឯង មិនពឹងដង្ហើមអ្នកដទៃ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងអំពីការធានាបាននូវសន្តិសុខស្បៀងរបស់កម្ពុជា ខណៈដែលមានការបិទច្រកព្រំដែនថៃជាមួយកម្ពុជាក៏ដោយ។ បើតាមសម្ដេចធិបតី កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ក្នុងករណីបញ្ហាចម្រូងចម្រាសតាមព្រំដែននេះ អូសបន្លាយរយៈពេលវែង ពោលគឺកម្ពុជាមិនពឹងដង្ហើមដកពីប្រទេសថៃឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសជិតខាង ចង់មើលងាយកម្ពុជា ដោយប្រើយុទ្ធសាស្ត្របិទទីផ្សារជាមួយកម្ពុជា ប៉ុន្ដែផ្ទុយទៅវិញ ការបិទនេះ បែរជាងាប់ខ្លួនឯង ដោយសារសេដ្ឋកិច្ចរាប់ពាន់លានរបស់ប្រទេសខ្លួន ត្រូវពឹងផ្អែកលើប្រទេសកម្ពុជា។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា​ បានកើតឡើងចំពេលដែលយោធាថៃបាន​សម្រេចចិត្តជាឯកតោភាគីជាថ្មីលើការបិទច្រកព្រំដែនទាំង​ស្រុងជាមួយកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ​​ ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ ជាវិធានការឆ្លើយតប កម្ពុជា ក៏បានប្រកាសបិទច្រកព្រំដែនដូចគ្នានេះដែរ ពិសេសបិទការនាំចូលពីថៃនូវបន្លែ ផ្លែឈើ​ ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ។

ថ្លែងចេញពីវេទិកាអធិបតីភាពនៃទិវាមច្ឆជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងខេត្តតាកែវ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមានវិធីឆ្លើយតប និងទប់ស្កាត់បានទាំងអស់ចំពោះការគំរាមកំហែងពីប្រទេសថៃ ខណៈប្រទេសជិតខាងកម្ពុជាមួយនេះបានព្យាយាមគំរាមកំហែងទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់កម្ពុជានោះ។

សម្ដេចធិបតី លើកឡើងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រដែលអាចទប់ទល់បាននឹងការគំរាមកំហែងពីប្រទេសជិតខាងដើម្បីជាការបង្ហាញពីភាពម្ចាស់ការ ក្នុងកាលៈទេសៈដែលលំបាកនេះ។ បញ្ហាដ៏ចម្រូងចម្រាសតាមព្រំដែនជាមួយថៃពេលនេះ សម្ដេច ថា បានស្ដែងឱ្យឃើញពីគោលនយោបាយត្រឹមត្រូវស្ទើរគ្រប់វិស័យ ដែលកម្ពុជាម្ចាស់ការដោយខ្លួនឯង រាប់ចាប់ពីវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពោលគឺទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាអ៊ីនធឺណិត ជាដើម។

សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖ «នេះបានធ្វើឱ្យយើង អាចតទល់បានដោយងាយស្រួលចំពោះការព្យាយាម និងប៉ុនប៉ងគំរាមកំហែងមកលើកម្ពុជា មិនថា ការគំរាមកំហែងតាមផ្នែកកងកម្លាំងប្រដាប់អាវុធ គំរាមកំហែងតាមផ្លូវច្បាប់ ហើយជាពិសេសគំរាមកំហែងផ្នែកសេដ្ឋកិច្ច»

សម្ដេចធិបតី ក៏បានចង្អុលបង្ហាញឱ្យក្រុមការងារគណៈកម្មាធិការគោលនយោបាយ ត្រៀមដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម នៅភាគខាងលិចប្រទេសថែមទៀតផងដែរ ជាអាទិ៍ខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ សម្ដេច ថា មិនត្រឹមការដាំដុះលើវិស័យកសិកម្មប៉ុណ្ណោះទេ តែកម្ពុជាត្រូវជំរុញឱ្យមានការកែច្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម