Connect with us

សេដ្ឋកិច្ច

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមសត្វគោ ពពែ ជ្រូក មាន់ទា និងដាំដំណាំចម្រុះមួយ ស្ថិតនៅខេត្តបាត់ដំបង ជ្រើសរើសការចិញ្ចឹមសត្វ និងដាំដំណាំចម្រុះ ដើម្បីងាយស្រួលរក្សាលំនឹងផ្នែកទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុនលុច ពេត្រុស អ្នកគ្រប់គ្រងទូទៅ នៃកសិដ្ឋានមនោរម្យ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានរបស់លោកបានចាប់ផ្ដើមឡើងមកតាំងពីឆ្នាំ ២០១០ មកម្ល៉េះ។

ការបើកដំណើរកសិដ្ឋានដំបូង លោក ពេត្រុស ថា កសិដ្ឋានគ្រាន់ដាំដំណាំចម្រុះតែប៉ុណ្ណោះ តែចូលមកដល់ឆ្នាំ២០១៥ ទើបកសិដ្ឋានបានដាក់ពូជគោ ជ្រូក មាន់ទា និងពពែ ក្នុងមួយមុខ៣០០ក្បាល ដើម្បីធ្វើពូជ ខណៈចំណី និងអាហារូបត្ថម្ភរបស់សត្វទាំងនេះ ក៏បានមកពីដំណាដែលដាំបានក្នុងកសិដ្ឋានផ្ទាល់ផងដែរ។

អ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ដែរថា «មូលហេតុដែលកសិដ្ឋានជ្រើសរើសការចិញ្ចឹមសត្វ និងដាំដំណាំចម្រុះ ទាំងអស់នេះ ក៏ព្រោះកត្តា៣ធំៗ ទី១ កត្តាទីផ្សារ ពិសេសគឺការប្រែប្រួលនៃតម្លៃ ទី២ ទុកជាម្ហូបអាហារសម្រាប់កម្មករដែលបម្រើការក្នុងកសិដ្ឋានផ្ទាល់ ដោយពុំចាំចាច់ទិញពីខាងក្រៅ ខណៈកសិដ្ឋានមានចម្ងាយឆ្ងាយពីទីប្រជុំជន ចំណែកទី៣នោះគឺ​​ ងាយស្រួលក្នុងការលក់ចេញទៅកាន់ទីផ្សារ ប្រសិនបើគោធ្លាក់ថ្លៃ យើងនៅមានជ្រូក មាន់ទា និងពពែ គ្រាន់លក់បានតម្លៃទប់ទល់នឹងការចំណាយទូទៅក្នុងកសិដ្ឋានផងដែរ»។ នេះជាការបញ្ជាក់របស់អ្នកគ្រប់គ្រងទូទៅ ក្នុងកសិដ្ឋានមនោរម្យ។

លោក ប៊ុនលុច ពេត្រុស បានឱ្យដឹងទៀតដែរថា ទាក់ទងនឹងការចិញ្ចឹមសត្វក្នុងកសិដ្ឋានផ្ទាល់ មានលក្ខណៈងាយស្រួលម្យ៉ាងដែរ ដោយសារតែកសិដ្ឋានអាចផលិតចំណីបានដោយខ្លួនឯង ជាក់ស្ដែង កសិដ្ឋានមានពោត ដំឡូងមី និងខ្នុរ សម្រាប់ទុកធ្វើចំណីសត្វ ប្រសិនបើដំណាំមួយណាដែលពុំសូវមានទីផ្សារ។

ក្រៅពីនេះ កសិដ្ឋានក៏អាចប្រមូលយកលាមកគោ ជ្រូក មាន់ទា និងពពែ មកធ្វើជាជីសម្រាប់ដំាដំណាំផ្សេងៗ ដោយមិនចាំចាច់ទិញជី និងចំណាយថ្លៃជី ក្នុងការដាំដំណាំទាំងអស់នេះ នោះឡើយ។

កសិដ្ឋានមនោរម្យ ជាកសិដ្ឋានចិញ្ចឹមគោ ជ្រូក មាន់ទា និងដាំដំណាំចម្រុះមួយ ដែលស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។ បច្ចុប្បន្នកសិដ្ឋានមានផ្ទៃដីសរុបប្រមាណ ៣៥០ហិកតា និងមានកម្មករបម្រើការក្នុងកសិដ្ឋានផ្ទាល់ ប្រមាណជាង ៧០នាក់៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១ នាទីute មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានជាតិ១៨ នាទីutes មុន

គម្រោង​ស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​ ស្គន់-កំពង់ចាម​ ពេលនេះសម្រេចបានជាង៦០%ហេីយ

នយោបាយ២៣ នាទីutes មុន

សម្ដេច​តេជោ៖ មាន​អ្នក​ជិត​ខាងល្អដូច​មាន​មាស មាន​អ្នក​ជិត​ខាង​អាក្រក់​ដូច​មាន​មីន​

ព័ត៌មានជាតិ៣០ នាទីutes មុន

៦ ខែ ឆ្នាំនេះ រដ្ឋ ចំណាយថវិកាជាង ១៣ លានដុល្លារ ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្នុងរយៈពេល៣០ឆ្នាំ អង្គការស៊ីប៉ា​ បានអនុវត្តគម្រោងជាច្រើនជួយដល់វិស័យអប់រំកម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត

សន្តិសុខសង្គម១០ ម៉ោង មុន

ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង កំពុងបង្កផលលំបាកដល់អ្នកធ្វើដំណើរ ខណៈរដូវវស្សាក៏ចូលមកដល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចារកម្ម​អ៊ុយក្រែន៖ កូរ៉េខាងជើងពេល​នេះ​កំពុងដាក់​ពង្រាយ​ខែល​អាកាស Pantsir របស់រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម