ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអ៊ូឌីត ចុះកិច្ចព្រមព្រៀងវិនិយោគតម្លៃជិត ៣០ ប៊ីលានដុល្លារ
ឥណ្ឌូណេស៊ី និងអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងសម្រាប់ការវិនិយោគតម្លៃ ២៧ ប៊ីលានដុល្លារ ឬប្រហែល ៤៣៧ ទ្រីលានរូពៀរឥណ្ឌូណេស៊ី ដែលគ្រប់ដណ្ដប់លើវិស័យផ្សេងៗ រួមទាំងថាមពលស្អាត គីមីឥន្ធនៈ និងសេវាកម្មឥន្ធនៈអាកាសចរណ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara នៅថ្ងៃព្រហស្បតិ៍។

ការព្រមព្រៀងនេះ ធ្វើឡើងជាផ្លូវការក្នុងជំនួបទ្វេភាគីរវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ និងរជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud នៅទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ។
មេដឹកនាំទាំង ២ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «ភាគីទាំង២ ស្វាគមការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួនក្នុងដំណើរទស្សនកិច្ចនេះរវាងស្ថាប័នវិស័យឯកជនក្នុងតម្លៃប្រហែល ២៧ ប៊ីលានដុល្លារអាមេរិក ក្នុងវិស័យជាច្រើនរួមទាំងថាមពលស្អាត ឧស្សាហកម្មគីមីឥន្ធនៈ និងសេវាកម្មឥន្ធនៈអាកាសចរណ៍ ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ពួកគេសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចជឿនលឿន»។
លើសពីនេះ ភាគីទាំង ២ បានប្តេជ្ញាចិត្តគាំទ្រការវិនិយោគលើវិស័យឱសថ វ៉ាក់សាំង ឧស្សាហកម្មបច្ចេកវិទ្យាសុខាភិបាល និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ខណៈបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងភាពជាដៃគូក្នុងវិស័យយុទ្ធសាស្ត្រផ្សេងៗ ដែលរួមមាន សេដ្ឋកិច្ចឌីជីថល ប្រព័ន្ធយុត្តិធម៌ ការងារ វប្បធម៌ ទេសចរណ៍ យុវជន និងកីឡា ការអប់រំ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ឧស្សាហកម្ម និងរ៉ែ កសិកម្ម នេសាទ និងសន្តិសុខស្បៀង ព្រមទាំងការកែលម្អការតភ្ជាប់ជើងហោះហើរ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


