Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើង Lewotobi Laki Laki ប្រទេសឥណ្ឌូណេស៊ី​ព្រួសផេះកម្ពស់ ១៨ គីឡូម៉ែត្រទៅលើមេឃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី០៧ខែកក្កដានេះ ភ្នំភ្លើង Lewotobi Laki Laki របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ផ្ទុះឡើងយ៉ាងខ្លាំង​ដោយ​​បញ្ចេញផេះកម្ពស់ ១៨គីឡូម៉ែត្រ ចូលទៅក្នុងបរិយាកាស និងគ្របដណ្តប់ភូមិក្បែរនោះដោយការ​​គ្រប​ដណ្តប់​​ដោយ​​ផេះ។

ភ្នំភ្លើង Lewotobi Laki Laki ព្រួសផេះទៅលើមេឃ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូណេស៊ី ការផ្ទុះនេះមានកម្រិតខ្លាំងធ្វើឱ្យមានកំអែភ្នំភ្លើងហូរចុះពីលើជម្រាលភ្នំ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​ថា​មាន​អ្នក​របួស​ឬ​ស្លាប់​នោះទេ​។

អាជ្ញាធរ​ឥណ្ឌូណេស៊ី​កំពុងតាមដានយ៉ាងដិតចំពោះសកម្មភាពភ្នំភ្លើងនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការផ្ទុះកាល​ពីថ្ងៃ​ទី១៨ខែមិថុនា។ ភ្នំភ្លើងនេះក៏បានផ្ទុះឡើងនៅក្នុងខែមីនាផងដែរ ដែលជាសញ្ញាបង្ហាញពីសកម្មភាពភ្នំភ្លើងកើនឡើង​។ ក្រោយ​​មកទីភ្នាក់ងារ​ត្រួត​ពិនិត្យភ្នំភ្លើងរបស់ប្រទេសនេះបានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើង Lewotobi Laki Laki ដល់កម្រិតខ្ពស់បំផុត។

ឆ្លើយ​តបទៅនឹងការកើនឡើងនៃសកម្មភាពផ្ទុះ អាជ្ញាធរឥណ្ឌូណេស៊ីបានពង្រីកតំបន់ក្នុងរង្វង់ ៧ គីឡូម៉ែត្រពីភ្នំភ្លើងជាតំបន់ហាមឃាត់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរក្នុងតំបន់ និងបានជំរុញឱ្យប្រជាពលរដ្ឋឲ្យរស់នៅខាងក្រៅតំបន់ហាមឃាត់រហូតដល់វាមានសុវត្ថិភាព។

ការផ្ទុះចុងក្រោយនេះកើតឡើងបន្ទាប់ពីការផ្ទុះដ៏អាក្រក់មួយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ពីភ្នំភ្លើងដូចគ្នានេះ ឆក់យកជីវិតមនុស្ស៩នាក់ និងរាប់សិបនាក់រងរបួស។

(រូបភាព៖ PRFM News)

ការផ្ទុះចុងក្រោយនេះកើតឡើងបន្ទាប់ពីការផ្ទុះដ៏អាក្រក់មួយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ពីភ្នំភ្លើងដូចគ្នានេះ ឆក់យកជីវិតមនុស្ស៩នាក់ និងរាប់សិបនាក់រងរបួស។

គួរបញ្ជាក់ថាភ្នំភ្លើង Lewotobi Laki Laki មានកម្ពស់ ១,៥៨៤ ម៉ែត្រ គឺជាភ្នំភ្លើងមួយក្នុងចំនោមភ្នំភ្លើងភ្លោះ អមជាមួយភ្នំ Lewotobi Perempuan ដែលមានទីតាំងនៅប្រជុំកោះ Flores Timur ។

ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រជុំកោះមានប្រជាជនជាង ២៧០ លាននាក់ ងាយនឹងកើតមានការរញ្ជួយដី និងសកម្មភាព​ភ្នំភ្លើងញឹកញាប់ ដោយសារតែទីតាំងរបស់វានៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក «Ring of Fire» ដែល​ជាតំបន់ដែលគេស្គាល់ថាជាបន្ទះផែនដីសកម្ម និងភ្នំភ្លើងជាច្រើន។ ប្រទេសនេះមានភ្នំភ្លើងសកម្មចំនួន ១២០ ភាគច្រើន​ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ចំពោះសញ្ញានៃការផ្ទុះ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម