Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ​នាំ​ក្រុម​ហ៊ុន​៦​ ទៅ​ផ្ដល់ការងារជាង១ម៉ឺនកន្លែង ដល់ពលករមកពីថៃ ​នៅ​ស្រុក​កំពង់​សៀម

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​រួម​នឹង​រដ្ឋបាល​ស្រុក​កំពង់សៀម ​ខេត្ត​កំពង់​ចាម​នៅ​ថ្ងៃ​ទី៧​ ខែកក្កដា​ ឆ្នាំ២០២៥នេះ បាន​នាំ​ទី​ភ្នាក់ងារ​ជាតិ​មុខរបរ​ និង ការងារ​និង​ក្រុមហ៊ុនចំនួន៦បានផ្តល់ឱកាសការងារជាង១ម៉ឺនកន្លែង ដល់បងប្អូនពលករខ្មែរ ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់​នៅ​នៅ​ស្រុក​កំពង់​សៀម​ផ្ទាល់​ដើម្បី​ជួប​ជា​មួយ​តំណាង​រោងចក្រ​ផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា ការ​ចុះ​ជួប​ផ្ទាល់​ជា​មួយ​បង​ប្អូន​ពលករ​ក៏ដូចជាប្រជាពលរដ្ឋនៅស្រុកកំពង់សៀមខេត្តកំពង់​ចាម​នា​ពេល​នេះគឺ​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​សម្តេចតេជោហ៊ុន​សែន​ក៏​ដូច​ជា​សម្តេចធិបតីហ៊ុនម៉ាណែត ដែល​លោក​ទាំងពីរ​បាន​ផ្តាំ​ថា ធ្វើ​មិច​ទទួល​ស្វាគមន៍​បងប្អូន​យើង​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យ​មាន​ភាព​កក់ក្តៅ​ហើយ​នៅ​ពេល​ទទួល​បាន​ល្អ​ហើយ​ពេល​ពួក​គាត់​មក​ដល់​ស្រុក​កំណើត​វិញ​ត្រូវ​ជួយ​ស្វែង​រកការងារ​ឱ្យ​ពួក​គាត់​បានធ្វើ​ដើម្បីធានានូវលំនឹងជីវភាពរបស់ពួកគាត់។

លោក រដ្ឋមន្ត្រីបានបន្តទៀតថា« អីចឹង​ហើយ​បាន​ជា​ថ្ងៃ​នេះ​យើង​មាន​ក្រុមហ៊ុន៦​ដែល​ត្រូវ​ការ​បុគ្គលិក​រហូត​ដល់ជាង១ម៉ឺននាក់សម្រាប់អ្នកស្រុកកំពង់សៀម។ យើងសប្បាយ​រីករាយ​ដែលបានជួបជា​មួយ​បងប្អូន​យើង​ហើយបងប្អូនយើងក៏សប្បាយចិត្ត​ដែលបានឃើញរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែនដីយកចិត្តទុកដាក់ស្វាគមន៍ពួកគាត់តាំងពីនៅព្រំដែនរហូតមកដល់ស្រុកកំណើតក៏មានការមើលថែនិងផ្តល់ឱកាសការងារមកជូនពួកគាត់»។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងរដ្ឋបាលខេត្តព្រៃវែង បាន​អញ្ជើញ​ជួប​ជា​មួយ​បងប្អូនប្រជាពលរដ្ឋ​វិល​មក​ពី​ប្រទេស​ថៃ​និង​ប្រជាពលរដ្ឋរស់នៅស្រុកកំចាយមារ និង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយ​នាំ​ក្រុម​ហ៊ុន​ចំនួន៩ ផ្តល់ឱកាសការងារជិត១ម៉ឺនកន្លែង ក្នុងនោះ​នៅស្រុកស្វាយពន្ទរមាន៥ក្រុមហ៊ុនផ្តល់ការងារ៦ពាន់​កន្លែង​និង​នៅ​ស្រុក​កំចាយ​មារ​មាន​៣ពាន់កន្លែង។

លោក ស៊ុន មេសា អ្នក​នាំ​ពាក្យ​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង៤ម៉ឺននាក់ហើយបានវិលត្រឡប់មកពីប្រទេសថៃក្នុងនោះមានពលករជាង ១ ម៉ឺននាក់ បានចុះឈ្មោះស្វែងរកការងារធ្វើហើយមានពលករប្រមាណជាង៥០០នាក់ទទួលបានការងារធ្វើនៅតាមបណ្តារោចក្រសហគ្រាសនានា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា

ព័ត៌មានជាតិ៩ ម៉ោង មុន

រាល់ពេលស្រ្តីរៀបការហើយពុំមានកូន ជនជាតិដើមភាគតិចរតនគិរី តែងធ្វើពិធីសែន«បណ្តេញព្រាយស៊ីកូន»

ព័ត៌មានជាតិ១៤ ម៉ោង មុន

មន្ត្រីជំនាញស្ទាក់ចាប់សាច់បង្កកជាង៨តោននាំចូលពីប្រទេសវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចារកម្ម​អ៊ុយក្រែន​ ប្រាប់​ថា ឡាវ​នឹង​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី ដូច​កូរ៉េ​ខាង​ជើងដែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​

Sokha Hotels

ព័ត៌មានពេញនិយម