Connect with us

ព័ត៌មានជាតិ

ពន្ធខ្ពស់៖ ត្រាំ ទាមទារឱ្យ​ប្រទេសនានារួមទាំងកម្ពុជា​ទៅវិនិយោគនៅអាមេរិក ​​និងបើកទីផ្សារ ដើម្បីចរចាបន្ថែម

បានផុស

នៅ

ក្នុងលិខិតផ្លូវការស្ដីអំពីអត្រាពន្ធខ្ពស់ ដែលត្រូវបាន​ផ្ញើទៅកាន់ប្រទេសចំនួន​ ១៤ រួមទាំងកម្ពុជា កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ ​បាន​ទាមទារឱ្យ​ប្រទេស​ទាំងនោះ ​ដាក់​ការវិនិយោគនៅលើទឹកដីសហរដ្ឋអាមេរិក និងបើកទីផ្សារឱ្យទំនិញអាមេរិក ក្នុងចំណោមការទាមទារផ្សេងៗទៀត​ ដើម្បីចរចាបន្ធូរបន្ថយ ឬកាត់ផ្ដាច់ពន្ធ ដោយ​មិន​គិតពីលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះយ៉ាងណាឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតមកកម្ពុជា ដែល​បញ្ជាក់ការដាក់ពន្ធ ៣៦ ភាគរយ គ្រប់ទំនិញ​នាំចូលទៅសហរដ្ឋអាមេរិក (​ដាច់ដោយ​ឡែងពី​ពន្ធតាមវិស័យ) បាន​និយាយយ៉ាងដូច្នេះថា៖ «សូមយល់ថា ពន្ធ ៣៦ ភាគរយ គឺនៅឆ្ងាយណាស់ ពីអ្វីដែលត្រូវការដើម្បីលុបបំបាត់ភាពខុសគ្នានៃឱនភាពពាណិជ្ជកម្មដែលយើងមាន​ ជាមួយ​នឹង​ប្រទេសរបស់អ្នក»។

លិខិតបន្តថា៖ «ដូចដែលអ្នកបាន​ដឹងហើយ វានឹង​គ្មានពន្ធនោះទេ ប្រសិនបើកម្ពុជា ឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា សម្រេចចិត្ត សាងសង់ ឬបង្កើតផលិតផល​នៅក្នុងសហរដ្ឋអាមេរិក​។ ជាក់ស្ដែងទៅ យើងនឹង​ធ្វើអ្វីដែលអាចធ្វើបាន​ ដើម្បីសម្រេចិត្តយល់ព្រមផ្សេងៗ​ឱ្យ​បាន​រហ័ស តាមវិជ្ជាជីវៈ និងជាទម្លាប់ ឬអាចនិយាយបានម្យ៉ាងទៀតថា ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ»។

ខ្លឹមសារនៃលិខិត​បែបនេះមកកម្ពុជា ​គឺដូចគ្នាទាំងស្រុងទៅនឹង​ខ្លឹមសារដែលលោកបាន​ផ្ញើរទៀតកាន់​ប្រទេសផ្សេងៗទៀតទាំង ១៤ រួមមានទាំងថៃ ម៉ាឡេស៊ី ឡាវ ជប៉ុន និងអាហ្វ្រិកខាងត្បូងជាដើម។

អត្រាពន្ធដែលប្រទេសទាំងនោះ រួមមាន​៖

  • មីយ៉ាន់ម៉ា និងឡាវ៖ ៤០ ភាគរយ
  • កម្ពុជា និងថៃ៖ ៣៦ ភាគរយ
  • បង់ក្លាដែស ​និងស៊ែប៊ី៖ ៣៥ ភាគរយ
  • ឥណ្ឌូណេស៊ី៖ ៣២ ភាគរយ
  • អាហ្វ្រិកខាងត្បូង ​និងបូស្នៀ-ហឺហ្សេហ្គោវីណា៖ ៣០ ភាគរយ
  • ជប៉ុន កូរ៉េខាងត្បូ​ង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី៖ ២៥ ភាគរយ

​ការទាមទារ​ក្នុងបរិបទពន្ធ​របស់សហរដ្ឋអាមេរិក មិនបាន​លើកលែងចំពោះស្ថានភាពសេដ្ឋកិច្ចនៃប្រទេសណាមួយ​នោះទេ ដោយ​ក្នុងបញ្ជីចុងក្រោយដែលបាន​បង្ហាញនោះ មាន​តែ​ជប៉ុន និងកូរ៉េខាងត្បូងប៉ុណ្ណោះដែល​ជាប្រទេសអភិវឌ្ឍ ខណៈភាគច្រើនជាប្រទេសមានទីផ្សារកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ និងសូម្បីតែប្រទេសរាំរ៉ៃដោយសង្រ្គាម គឺមីយ៉ាន់ម៉ា។

ក្រៅពីទាមទារ​ឱ្យ​ប្រទេសទាំងនេះ ទៅវិនិយោគនៅសហរដ្ឋអាមេរិក លោក ត្រាំ បាន​និយាយក្នុងលិខិតដដែលថា៖ «​ប្រសិន​បើអ្នកបើកទីផ្សារពាណិជ្ជកម្ម​ ដែលបិទពីមុនមកនោះ សម្រាប់សហរដ្ឋអាមេរិក​ ហើយ​លុបបំបាត់គោលនយោបាយពន្ធគយ និងមិនមែនពន្ធគយ ក៏ដូចជារបាំងពាណិជ្ជកម្ម ប្រហែលយើងនឹង​ពិចារណាកែសម្រួលលិខិតមួយ​នេះ​។

លិខិត​បាន​បន្តទៀត​ថា៖ «អត្រាពន្ធទាំងនេះ អាច​នឹង​ត្រូវកែប្រែ ឡើង ឬក៏ចុះ អាស្រ័យលើទំនាក់ទំនងរបស់យើងជាមួយ​ប្រទេសរបស់អ្នក។ អ្នកនឹង​គ្មាន​ថ្ងៃខកចិត្តជាមួយសហរដ្ឋអាមេរិក​ឡើយ»។

ផ្ទុយពីការទាមទារទាំងនេះ លិខិត​បាន​ព្រមាន​កុំឱ្យ​ប្រទេសទាំងអស់ធ្វើការសងសឹកសហរដ្ឋអាមេរិក​ឱ្យ​សោះ ដោយថា «ហេតុផលណាក៏ដោយ ដែលអ្នកសម្រេចដំឡើងពន្ធ (សងសឹក)​ ​នោះអត្រា​ណាដែលអ្នកដាក់(លើអាមេរិក)» នឹង​ត្រូវបន្ថែមពីលើពន្ធខ្ពស់ដែល​​ទើប​ប្រកាស។ លិខិតថា គោលនយោបាយពន្ធគយ និងមិនមែនពន្ធគយ ក៏ដូចជារបាំងពាណិជ្ជកម្ម ទាំងអស់បាន​បណ្ដាលឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​សម្រាប់អាមេរិក ដែល​គំរាមកំហែងដ៏ធំដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ​របស់​សហរដ្ឋ​អាមេរិក​។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt អំឡុងពេលប្រកាសពីពន្ធខ្ពស់ថ្មី កាលពីថ្ងៃចន្ទ

តាមការប្រកាស ពន្ធខ្ពស់ថ្មីរំពឹងថានឹង​ចូលជាធរមាន​នៅថ្ងៃទី ១ សីហា ដែល​នេះ​ជាឱកាសផ្សេងៗ​សម្រាប់​ប្រទេសនានា ចរចាដើម្បីបញ្ចុះពន្ធបន្ថែម​។ អ្វីគួរឱ្យ​កត់សម្គាល់នោះគឺថា ពន្ធខ្ពស់ មិនរាប់បញ្ជូលពីលើ «ពន្ធតាមវិស័យ» នោះទេ។ ឧទាហរណ៍ លោក ត្រាំ បាន​ដាក់ពន្ធ ២៥ ភាគរយ លើរថយន្តនាំចូលទៅអាមេរិ​ក​កាលពីប៉ុន្មានខែមុន ​ប៉ុន្តែពន្ធខ្ពស់ថ្មីនេះ មិន​បន្ថែម​ពីលើអត្រាដែលមាន​ស្រាប់នោះទេ។ មន្ត្រីសេតវិមានបាននិយាយថា ​លក្ខខណ្ឌបែបនេះ ក៏នឹងអនុវត្តចំពោះពន្ធតាមវិស័យជាក់លាក់ណាមួយ នាពេលអនាគតផងដែរ។

មកទល់ពេល​នេះ គេមិនឃើញមាន​ព័ត៌មាន​លម្អិតអំពី «ពន្ធតាមវិស័យ» ដែល​ប្រទេសនានា រួមទាំងកម្ពុជា សម្រេច​បាន​ជាមួយ​អាមេរិក ក្រោយ​បាន​ចរចាអស់រយៈពេលជាង ៣ ខែកន្លងមកនេះទេ។ ប៉ុន្តែពន្ធតាមវិស័យដែល​លោក ត្រាំ បាន​ប្រកាសឡើងជាទូទៅនាពេលកន្លងមក រួមមាន​ ពន្ធនាំចូល​លើដែកថែប និងអាលុយមីញ៉ូម រថយន្ត បន្ទះឈីប និងថ្នាំពេទ្យជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

តើពេលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងបន្តសុពលភាព ត្រូវការឯកសារអ្វីខ្លះ?

ព័ត៌មានជាតិ៦ នាទីutes មុន

ពន្ធខ្ពស់៖ ត្រាំ ទាមទារឱ្យ​ប្រទេសនានារួមទាំងកម្ពុជា​ទៅវិនិយោគនៅអាមេរិក ​​និងបើកទីផ្សារ ដើម្បីចរចាបន្ថែម

ជីវិតកម្សាន្ដ៩ នាទីutes មុន

នី មុន្នីនាថ ផ្តួចផ្តើមមូលនិធិសម្រាប់ខឿនការពារប្រជានជនផ្តល់ម៉ាស៊ីនថតជាប់ខ្លួនដល់វីរកងទ័ពជួរមុខ

សន្តិសុខសង្គម១៥ នាទីutes មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

កីឡា១៦ នាទីutes មុន

មិនធម្មតា! កីឡាប្រដាល់គុនខ្មែរ-ចិន ទាក់ទាញអ្នកទស្សនាជាង ៤២ម៉ឺន​នាក់​នៅប្រទេសចិន!

ព័ត៌មានជាតិ២៣ ម៉ោង មុន

រាល់ពេលស្រ្តីរៀបការហើយពុំមានកូន ជនជាតិដើមភាគតិចរតនគិរី តែងធ្វើពិធីសែន«បណ្តេញព្រាយស៊ីកូន»

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចារកម្ម​អ៊ុយក្រែន​ ប្រាប់​ថា ឡាវ​នឹង​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី ដូច​កូរ៉េ​ខាង​ជើងដែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រទេសថៃ​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ ចំពោះ តេជោ សែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រី​ដឹកជញ្ជួន​រុស្ស៊ី​ដែលពូទីន​ ទើប​បណ្តេញចេញ​ពីតំណែង​ បាញ់​សម្លាប់​ខ្លួនឯង​​

Sokha Hotels

ព័ត៌មានពេញនិយម