Connect with us

ជីវិតកម្សាន្ដ

ក្រោយមានការប្រៀបធៀប! លោក អុល សំអាង អះអាងថា ខ្លួនពុំជាប់សែស្រឡាយបិតាល្ខោនបាសាក់ឡើយ

បានផុស

នៅ

លោកអុល សំអាង ប្រធានក្រុមដឹកនាំសិល្បល្ខោនបាសាក់មហាជន អុល សំអាង វង់ទី រាជធានីភ្នំពេញ ចេញមុខបញ្ជាក់ថា លោកនិងបិតាល្ខោនបាសាក់ លោកតា សាំង សារុន ពុំជាប់សែស្រឡាយគ្នានោះឡើយ។ តួយ៉ាង លោកជាខេត្តកំពង់ចាមមួយរូប ដែលគ្រាន់តែមានចិត្តស្រលាញ់វិស័យសិល្ប:ចម្រៀងបុរាណ-សម័យ ទើបប្រឹងដុះខាតសមត្ថភាពក្នុងវិស័យល្ខោនបាសាក់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខបញ្ជាក់របស់តួឯកល្ខោនបាសាក់រូបនេះ គឺបន្ទាប់ពីមានការវែកញែក និងធ្វើការប្រៀបធៀបរូបលោកទៅនឹងលោកតា សាំង សារុន ដែលជាបិតាល្ខោនបាសាក់ដ៏ល្បីល្បាញកាលពីជំនាន់ដើម។ ដោយមើលឃើញពីការប្រៀបធៀបនេះ លោក អុល សំអាង និយាយទៅកាន់សាធារណជនដូច្នេះថា “សូមកុំយល់ច្រឡំបងប្អូន តែខ្ញុំសូមបង្ហាញប្រាប់ទុកជាមុន (កុំឱ្យអ្នកខ្លះ ថាខ្ញុំតាំងខ្លួនជាលោកតាសាំង សារុន ទី២ ទី៣ ទី៤…)។

លោកបន្តថា ដោយសារកន្លងមកនេះ មានទស្សនិកជនអ្នកគាំទ្រមួយចំនួន តែងបានសួរនាំថា ខ្លួនលោកមានជាប់សែស្រឡាយលោក តា សាំង សារុន ដែរឬយ៉ាងណា? ត្រង់ចំណុចនេះ លោក អុល សំអាង បញ្ជាក់ជូនថា លោកធ្លាប់តែឮឈ្មោះលោកតា សាំង សារុន តាមរយ:ចាស់ៗដំណាលតគ្នា ឬការសរសេរសៀវភៅប្រវត្តិរបស់គាត់នៅក្រសួងប៉ុណ្ណោះ។

ចំណែកឯជាប់សែស្រឡាយឬអត់ លោកបញ្ជាក់ថា រវាងលោក និងលោកតា សាំង សារុន គឺពុំមានជាប់ពាក់ព័ន្ធ ឬជាប់សែស្រឡាយនឹងគ្នាទេ ដូច្នេះហើយ លោកប្រាប់ដល់មហាជនឈប់យល់ច្រឡំទៀត ឯខ្លួនលោកផ្ទាល់ គឺជាអ្នកស្រុ កខេត្តកំពង់ចាម និងបានបន្តការសិក្សានៅទីក្រុងភ្នំពេញ។

លោកគូសបញ្ជាក់ថា ព្រោះតែចិត្តស្រលាញ់វិស័យសិល្ប:ចម្រៀងបុរាណ-សម័យ ជាហេតុនាំឱ្យលោកសម្រេចចូលហាត់រៀនតែម្តង។ ឯគ្រូៗដែលលោកធ្លាប់ហាត់រៀនជាមួយមានដូចជា, លោកគ្រូ អ៊ុំ សា មិត្ត, លោកគ្រូ គង់ ពៅ ដែលជាសាស្រ្តាចារ្យបង្ហាត់បង្រៀន និងធ្លាប់រំលឹកប្រាប់ពីប្រវត្តិរបស់លោកតា សាំង សារុន កាលពីជំនាន់ពួកគាត់សម្តែងជាមួយគ្នាដែរ ទើបធ្វើឱ្យលោកបានដឹងខ្លះៗ ពីប្រវត្តិបិតាល្ខោនបាសាក់ លោកតា សាំង សារុន ។

សូមជម្រាបជូនថា បិតាល្ខោនបាសាក់លោកគ្រូ សាំង​​​ សារុន​ មាន​ស្រុក​កំណើត​នៅ​ក្នុង​​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​ក្រចេះ ​លោក​កើត​នៅ​ឆ្នាំ​១៩២២​ ជា​កូនទី​៥ ​ក្នុង​គ្រួសារ​ ​ដែល​មាន​ឪពុក​ឈ្មោះ​ ណែម សាំង​ ជាអភិបាល​ស្រុក​ស្ទឹង​ត្រង់​ខេត្ត​ក្រចេះ និងមាន​ម្តាយ​ឈ្មោះ ​ជួប​ អុឹម​ ។ នេះ​បើ​​យោងតាម​សៀវភៅ​ យី​កេ​និង​ល្ខោន​បាសាក់​បោះ​ពុម្ព​ឆ្នាំ​១៩៩៧ របស់​លោក​ ពេជ្យ​ ទុំ​ក្រវិល ​៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម