សេដ្ឋកិច្ច
ការនាំចេញកសិផលកម្ពុជា កើនឡើងដល់ជាង ២,៨ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំនេះ
នៅឆមាសទី១ ឆ្នាំ ២០២៥នេះ កម្ពុជានាំចេញទំនិញកសិផលទៅក្រៅប្រទេសសម្រេចបានទំហំទឹកប្រាក់ជាង ២ ៨៧២ ដុល្លារ កើនឡើង ២២,៦៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា កសិផលចម្បងៗដែលត្រូវបាននាំចេញរួមមានស្រូវជាង ៣,១ លានតោន អង្ករ មានជាង ៣៨ ម៉ឺនតោន ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ផ្លែមៀន ម្រេច និងកសិផលផ្សេងៗទៀត។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កំណើននៃការនាំចេញនេះ ជាលទ្ធផលដែលកើតចេញពីការបើកទីផ្សារថ្មី ការបង្កើនសមត្ថភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យកសិផលកម្ពុជាដល់ចំណាត់ថ្នាក់អាចនាំចេញបាន ហើយកសិផលកម្ពុជាភាគច្រើននាំចេញជាផ្លូវការ ដែលជាសញ្ញាល្អ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ «ចន្ទីជាកសិផលមួយទាក់ទាញ ថ្មីៗនេះ យើងបានក្លាយជាអ្នកផលិតចន្ទីធំជាងគេមួយក្នុងពិភពលោក ហើយយើងមានឱកាសក្លាយជាប្រទេសអធិរាជស្វាយចន្ទីពិតប្រាកដក្នុងអាណត្តិនេះ»។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ការនាំចេញទំនិញរបស់កម្ពុជាមានកំណើន ដោយសារទីផ្សារបញ្ជាទិញ ពោលគឺពាក់ព័ន្ធនឹងអស្ថិរភាពក្នុងតំបន់ ដូចជាអស្ថិរភាពនយោបាយនៅប្រទេសភូមា បង់ក្លាដេស បានធ្វើឱ្យរោងចក្រមួយចំនួនរើមកកម្ពុជា ដែលធ្វើឱ្យការបញ្ជាទិញមានការកើនឡើងទាំងការវិនិយោគ និងនាំចេញ។

យោងតាមក្រសួងកសិកម្ម នៅឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥,២ ពាន់លានដុល្លារ ពីការនាំចេញកសិផលចំនួនជិត ១២ លានតោន ទៅកាន់គោលដៅ ៩៥ ប្រទេស កើនឡើងប្រមាណ ៣៩% ធៀបនឹងឆ្នាំ ២០២៣។
ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន និងទីផ្សារសំខាន់ៗមួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


