ព័ត៌មានអន្ដរជាតិ
UN៖ ក្រោយអាមេរិកបន្ថយជំនួយ មនុស្សជាង ៤ លាននាក់អាចស្លាប់ដោយសារអេដស៍នៅឆ្នាំ ២០២៩
អង្គការសហប្រជាជាតិបានព្រមានថា មនុស្សជាង ៤ លាននាក់អាចស្លាប់ដោយសារជំងឺអេដស៍ និង ៦ លាននាក់ទៀតអាចឆ្លងមេរោគអេដស៍នៅឆ្នាំ ២០២៩ ប្រសិនបើសហរដ្ឋអាមេរិកមិនស្តារមូលនិធិដ៏សំខាន់សម្រាប់កម្មវិធីមេរោគអេដស៍ជាសកលឡើងវិញនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី១១ខែកក្កដា។

នៅដើមឆ្នាំនេះសហរដ្ឋអាមេរិកបានផ្អាកភ្លាមៗនូវជំនួយដ៏សំខាន់ចំនួន ៤ ពាន់លានដុល្លារ ក្រោមការបញ្ជារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបង្កឱ្យមានការរំខានយ៉ាងខ្លាំងទៅលើគ្លីនិកពេទ្យឲ្យបង្ខំបិទទ្វារ កង្វះការផ្គត់ផ្គង់ និងបញ្ឈប់កិច្ចខិតខំប្រឹងប្រែងបង្ការជំងឺអេដស៍។
ផលប៉ះពាល់ជាពិសេសទៅលើកម្មវិធីផែនការគ្រាអាសន្នរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការសង្គ្រោះជំងឺអេដស៍ (PEPFAR) ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៣មកម្លេះ។ កម្មវិធីនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជាពិសេសនៅអាហ្វ្រិក ដោយសារកន្លងមកអាមេរិកបានផ្តល់ប្រាក់ជំនួយសម្រាប់ថ្នាំពេទ្យ ការធ្វើតេស្ត និងតាមដានជំងឺអេដស៍។ យោងតាមទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) កម្មវិធីនេះបានជួយព្យាបាលមនុស្សជាង ២០ លាននាក់ និងធ្វើតេស្តមនុស្ស ៨៤ លាននាក់ផ្សេងទៀត។

អ្នកជំនាញផ្នែកសុខភាពនិយាយថា បើគ្មានជំនួយពីសហរដ្ឋអាមេរិកទេ វានឹងពិបាកណាស់ក្នុងការបន្តការងារនេះ ហើយការរីកចម្រើនដែលធ្វើឡើងក្នុងរយៈពេលជាច្រើនឆ្នាំអាចនឹងត្រូវបាត់បង់។ ទោះបីមានសង្ឃឹមខ្លះក្នុងការចាក់ថ្នាំថ្មីឈ្មោះ Yeztugo ដែលអាចការពារមេរោគអេដស៍បាន ១០០% ប៉ុន្តែវាមានតម្លៃថ្លៃណាស់ ដែលប្រទេសជាច្រើនមិនអាចទិញវាបាន។
អង្គការសហប្រជាជាតិព្រមានថា ប្រសិនបើពិភពលោកមិនចាត់វិធានការភ្លាមៗទេ មនុស្សរាប់លាននាក់ទៀតអាចឆ្លង ឬស្លាប់ដោយសារជំងឺអេដស៍៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


