សន្តិសុខសង្គម
ភ្លៀងធ្លាក់ជាង២ម៉ោងម្សិលមិញ ផ្លូវមួយចំនួនក្នុងខណ្ឌទួលគោកត្រូវជន់លិច
កាលពីសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់រហូតដល់ជាង២ម៉ោង ធ្វើឲ្យផ្លូវនៅតាមមូលដ្ឋានមួយចំនួនមានការជន់លិចដោយជំនន់ទឹកភ្លៀង តែទោះយ៉ាងណាអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យភ្លាមៗ និងធ្វើការប្រមូលសំរាមនៅតាមមាត់លូ ដើម្បីសម្រួលចរន្ដទឹកឲ្យហូរបានលឿន។

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ក្នុងអំឡុងពេលមេឃកំពូងធ្លាក់ភ្លៀង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះពិនិត្យ និងធើ្វការប្រមូលសំរាមចេញពីមាត់លូនៅចំណុចស្តុបកោសដូង ស្ថិតក្នុងសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរ ដើម្បីអោយទឹកហូរបានលឿន ដែលចំណុចនេះតែងតែជន់លិចខ្លាំងនៅពេលមានភ្លៀងធ្លាក់មកម្ដងៗ។

ជាមួយគ្នាផងដែរអាជ្ញាធរខណ្ឌបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងយកសំរាមមកចោលតាមម៉ោងកំណត់របស់ក្រុមហ៊ុនប្រមូលសំរាមនីមួយៗ ជៀសវាងការចោលសំរាមទុកដាក់គ្មានសណ្ដាប់ធ្នាប់ ជាហេតុធ្វើអោយបាត់បង់សោភ័ណក្នុងមូលដ្ឋាន ជាពិសេសនៅពេលមានភ្លៀងធ្លាក់ធ្វើឲ្យសំរាមហូរចូលមាត់លូស្ទះចរន្ដទឹក៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


