ព័ត៌មានជាតិ
ក្រសួងអប់រំ ចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅព្រឹកនេះ
ក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកក្តដា ឆ្នាំ២០២៥នេះតទៅ និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ។

បើតាមក្រសួងអប់រំ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។

ចំពោះមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។ រីឯរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រចិត្ត ដូចនេះពិន្ទុប្រឡងជាប់ គឺ៥៤៥ ដក២៥ រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ ដក២៥ចែកនឹង២ ស្មើនឹង ២១០ ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យម គឺចាប់ពី២៦០ ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុ និងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី ២១០ ដល់២៧២ ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ដល់៣៣៥ទទួលបាននិទ្ទេសល្អបង្គួរនិងពិន្ទូចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ