ជីវិតកម្សាន្ដ
ក្រោយចេញពីមន្ទីរពេទ្យ ណុប បាយ៉ារិទ្ធ បានបង្ហោះសារមួយទៅកាន់ក្រុមគ្រូពេទ្យកូវីដ១៩
តារាចម្រៀងប្រុស ប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

នេះបើតាមការបញ្ជាក់របស់ លោក ណុប បាយ៉ារិទ្ធ បានឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ថា ២៥ថ្ងៃគត់នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៏ដូចជាអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel ។ ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាតឲ្យចេញទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះ១៤ថ្ងៃបន្ថែម។


លើសពីនេះ តារាចម្រៀងប្រុសសង្ហារម្នាក់នេះ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យគ្រប់ជាន់ថ្នាក់ថា ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើមមកពីមន្ទីពេទ្យ មន្ទីសុខាភិបាល និង មណ្ឌលសុខភាព គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA )- គ្រូពេទ្យមន្ទីរពេទ្យកម្ពុជាចិន ព្រះកុសុមៈ ហៅពេទ្យ ព្រះសង្ឃ- គ្រូពេទ្យមកពីមណ្ឌលជាតិ កម្ចាត់ជំងឺរបេង និង ហង់សិន – គ្រូពេទ្យមកពីមន្ទីពេទ្យកុមារជាតិ- គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់ – គ្រូពេទ្យមកពីមន្ទីសុខាភិបាលភ្នំពេញ- គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី- គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិន សែនសុខ- គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាននិងបំពេញបេសកកម្មដ៍សស្រាក់សស្រាំនៅទីនេះ ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូបការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។ សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់ សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា មានសេចក្តីសុខ និងបន្តរជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅThe Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា សូមអរគុណ។

គួររំលឹកថា លោក ណុប បាយ៉ារិទ្ធ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ដែលលោកបានឆ្លងពីអ្នកធ្វើការនៅក្រុមហ៊ុនហង្សមាស ដោយផ្ទាល់និងដោយប្រយោល បើគិតមកដល់ថ្ងៃជាសះស្បើយនេះ មានរយៈពេលជិតមួយខែ៕
អត្ថបទ៖ ផានិត
សូមចុចអាន៖ ឌីជេ ក្តិប បញ្ជាក់ពីអាការៈជំងឺបន្ទាប់មានការលើកឡើងថាឆ្លងកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


