ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ច្រានចោលរបាយការណ៍ដែលថា កូរ៉េខាងជើងបញ្ជូនទ័ព ៣០ ០០០នាក់ទៅរុស្ស៊ី
ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន បានច្រានចោលរបាយការណ៍ដែលអះអាងថា កូរ៉េខាងជើងគ្រោងនឹងបញ្ជូនទាហានបន្ថែមរហូតដល់ ៣០ ០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីដើមខែកក្កដា ដែលបានដកស្រង់ប្រភពពីចារកម្មអ៊ុយក្រែន និងមន្ត្រីលោកខាងលិច។ ផ្ទុយទៅវិញ ចារកម្មអ៊ុយក្រែនបានបំភ្លឺថា ទីក្រុងព្យុងយ៉ាងកំពុងរៀបចំបញ្ជូនបុគ្គលិកប្រហែលតែ ៦ ០០០នាក់ប៉ុណ្ណោះ ដែលមានបំណងជាចម្បងសម្រាប់ការងារសាងសង់ឡើងវិញ ហើយការដាក់ពង្រាយនឹងត្រូវចែកចេញជាក្រុមតូចៗ ម្ដងប្រហែល ១ ៥០០ ទៅ ៣ ០០០នាក់ នាអំឡុងខែកក្កដា និងខែសីហាឆ្នាំនេះ។
ទន្ទឹមនឹងការបកស្រាយពីចារកម្មអ៊ុយក្រែន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីអាទិត្យទី១៣ខែកក្កដាបានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដោយប្រកាសពី«ការគាំទ្រដោយគ្មានលក្ខខណ្ឌ» របស់ទីក្រុងព្យុងយ៉ាង សម្រាប់សកម្មភាពរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។
ជាការកត់សម្គាល់ មួយរយៈពេលចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើនរូប បានទៅជួបជាមួយលោក គីម ជាញឹកញាប់។ តួយ៉ាងដូចជា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu គ្រាន់តែក្នុងរយៈពេល៣ខែកន្លងទៅ បានជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើងដល់ទៅ៣លើក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


