សន្តិសុខសង្គម
ជនសង្ស័យ ០២ នាក់ ជិះម៉ូតូឆក់កាបូបជនបរទេស ០២ នាក់ បានសម្រេច ក្នុងមូលដ្ឋានខណ្ឌដូនពេញ
ជនបរទេស ០២ នាក់ ត្រូវជនសង្ស័យ ០២ នាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ តាមបណ្តោយផ្លូវលេខ ៤៧ កែងផ្លូវលេខ ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសអ្នកបើកកង់បី បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនបរទេសចំនួន ០៤ នាក់ ពីគិរីរម្យទៅបេនឡាន ដោយធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវលេខ ៨៦ ក៏ស្រាប់តែមានជនសង្ស័យ ០២ នាក់ ជិះម៉ូតូ ០១ គ្រឿងឌុបគ្នា ធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច រួចជិះរត់គេចខ្លួនតាមផ្លូវលេខ ៨៦ បាត់ស្រមោល។
ប្រភពដដែលបន្តថា ភ្លាមៗ នោះ គាត់ក៏បានបើកកង់បីដេញតាមដែរ ប៉ុន្តែជនបរទេស ០២ នាក់ ទាមទារឲ្យគាត់នៅបេនឡាន ដើម្បីធ្វើដំណើរទៅខេត្តសៀមរាប។ ចំណែកជនបរទេស ០២ នាក់ទៀត ដែលត្រូវចោរឆក់កាបូបនោះ បានត្រឡប់ទៅកាន់ទីតាំងកើតហេតុវិញជាមួយគ្នា ដោយខកខានការធ្វើដំណើរទៅខេត្ត ព្រោះក្នុងកាបូបនោះមានដាក់សម្ភារៈជាមួយគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកើតហេតុ និងនាំជនបរទេសទាំង ០២ នាក់ ខាងលើ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


