ព័ត៌មានជាតិ
ប្រឡងឌីប្លូមព្រឹកថ្ងៃទី២នៅមណ្ឌលភ្នំពេញអវត្តមានបេក្ខជន៨នាក់ ខណៈថ្ងៃទី១អវត្តមានជាង២០០នាក់
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ កក្តដានេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមព្រឹកថ្ងៃទី២នេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនអវត្តមានចំនួន ៨ នាក់ប៉ុណ្ណោះ ខណៈការប្រឡងថ្ងៃទី១អវត្តមានរហូតទៅដល់ជាង ២០០នាក់ឯណោះ។

លោកឱ្យដឹងថា សម្រាប់ព្រឹកថ្ងៃទី១៥ កក្កដានេះ មានបេក្ខជនមកប្រឡងចំនួន ១៧ ៤៣៣ នាក់ស្រី ៨ ៨៥៥ នាក់ក្នុងចំណោមបេក្ខជនសរុប ១៧ ៦៦៥ នាក់ ចែកជា ៦៥ មណ្ឌលត្រូវជា ៧៤៣ បន្ទប់។ បើតាមប្រធានមន្ទីរអប់រំ ពេលប្រឡងចំថ្ងៃទី១ ពោលត្រូវនឹងថ្ងៃទី១៤ ខែកក្កដា អវត្តមានបេក្ខជនចំនួន ២៣២ នាក់ ស្រី ៨០ នាក់។ ប៉ុន្តនៅការប្រឡងឌីប្លូម នៅព្រឹកថ្ងៃទី ២នេះ អវត្តមានបេក្ខជនតែ ៨នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា សម្រាប់ដំណើរការប្រឡងឌីប្លូមនៅព្រឹកថ្ងៃទី២នេះបានប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានភាពស្ងប់ស្ងាត់ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។ ចំពោះមុខវិជ្ជាដែលត្រូវប្រឡងនៅព្រឹកនេះរួមមាន គណិតវិទ្យា និងការសរសេរតាមអាន និងពេលរសៀលមានមុខវិជ្ជា ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។

គួរបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ មានរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែកក្តដា ឆ្នាំ២០២៥ នេះតទៅ និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


