សេដ្ឋកិច្ច
សមាគមផលិតកម្ពុជា៖ អំបិលប្រមាណជាង ៥ ម៉ឺនតោន ត្រូវបានលក់ទៅទីផ្សារ នៅឆមាសទី១ ឆ្នាំនេះ
សមាគមផលិតអំបិលកម្ពុជាបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥ នេះ សមាគមបាននាំចេញអំបិលសរុបប្រមាណជាង ៥ ម៉ឺនតោន (៥៥,០៤៧.៣៧ តោន) លក់លើទីផ្សារ។

លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥ ថា គិតមកដល់ថ្ងៃទី ១៥ មិថុនា ២០២៥ នេះ សមាគមផលិតអំបិលបានសរុបប្រមាណ ៨២,២៤២ តោន ក្នុងនោះ លក់ចេញទៅកាន់ទីផ្សារសរុបបានប្រមាណ ៥៥,០៤៧.៣៧ តោន។
ក្នុងចំណោមអំបិលផលិតបានសរុប ក៏មានប្រភេទអំបិលសម្គាល់ភូមិសាស្ត្រ (អំបិលGI) ផលិតបាន អំបិលគ្រួស ២ ៣០០ តោន, ផ្កាអំបិល ០៥ តោន ហើយអាចលក់ចេញទៅកាន់ទីផ្សារបានអំបិលគ្រួស ១ ៣៧០ តោន និងផ្កាអំបិល ០៥ តោន។
បើតាម លោក ប៊ុន ណារិន ដដែល ក៏បានឱ្យដឹងបន្ថែមថា នៅក្នុងរដូវផលិត ចាប់ពី ខែមករា-កុម្ភៈ ដល់ ខែមីនា ឆ្នាំ២០២៥ សមាគម អាចលក់អំបិលគ្រួសបានក្នុងតម្លៃ ៩ ០០០រៀល-១០,០០០រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម ដោយឡែក ផ្កាអំបិលលក់បានតម្លៃ ២ ៦០០៛/គីឡូក្រាម ទៅ ៣ ០០០៛/គីឡូក្រាម ឬស្មើនិង ១៣០ ០០០រៀល ទៅ ១៥០ ០០០រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម។ ដោយឡែក អំបិលស លេខ១ លក់បានក្នុងតម្លៃ ៦ ០00រៀល ទៅ ៧ 000រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម, អំបិលស្រគាំលេខ២ លក់បានតម្លៃ ៥ ០00រៀល ទៅ ៥ ៥00រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម និងអំបិលខ្មៅ លក់បានត្រឹមតម្លៃ ៤ ០00រៀល ទៅ ៤ ៥00រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម។

ស្របពេលជាមួយគ្នានេះ លោក ប៊ុន ណារិន បានគូសបញ្ជាក់ថា ឈានមកដល់បច្ចុប្បន្ននេះ គឺ ចាប់ពីខែ ឧសភា-មិថុនា-កក្កដា អំបិលកំពត-កែប ដោយអំបិលស លេខ១ លក់បាក្នុងតម្លៃ ១២ ០០០រៀល ទៅ ១៥ ០០០រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម, អំបិលស្រគាំលេខ២ លក់បានក្នុងតម្លៃ ១០ ០០០រៀល ទៅ ១២ ០០០រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម ហើយចំពោះអំបិលខ្មៅ មិនមានក្នុងឃ្លាំងនោះទេ។
ទន្ទឹមនេះ ប្រធានសមាគមរូបនេះ ក៏បានបន្ថែមដែរថា បើទោះបីថាការប្រមូលផលឆ្នាំ២០២៥ នេះទទួលបានបរិមាណផលតិចប៉ុន្តែយើងមានសល់ក្នុងឃ្លាំងពីឆ្នាំ ២០២៤ នោះមិនចាំបាច់នាំចូលបន្ថែមទេ បរិមាណ ៨០,០០០តោន ក្នុង ១ ឆ្នាំ គឺសមាគមអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារ។
យោងតាមក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើផ្ទៃដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧ហិកតា)។

គួរជម្រាបថា កម្ពុជាមានក្រុមផលិតអំបិលចំនួន ១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ១២៨ ៤៧៤ តោន ខេត្តកែប ផលិតបាន ៤០ ៤០៨ តោន។ ការលក់ចេញបានចំនួន ៧៤ ១៨៥ តោន។
ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមានការនាំអំបិលចូលពីបរទេសនោះទេ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


