សេដ្ឋកិច្ច
ទីផ្សារអំបិលបន្តធ្លាក់ចុះជាងឆ្នាំមុន
សមាគមផលិតអំបិលកម្ពុជាបានឱ្យដឹងថា តម្លៃអំបិលបន្តធ្លាក់ចុះ ដោយសារកំណើនផលិតកម្ម និងការនាំចូលពីប្រទេសជិតខាង។

លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជាប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះថា តម្លៃអំបិលបានធ្លាក់ចុះចាប់តាំងពីខែឧសភា នៅ ៩០០០ រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម ដែលទាបជាងឆ្នាំមុន អាចលក់បាន ២ ម៉ឺនរៀល ក្នុងមួយបាវ ៥០ គីឡូក្រាម។
លោក ប៊ុន ណារិន បញ្ជាក់ថា៖ «អំបិលបានថ្លៃទាបដោយសារតែឆ្នាំនេះ ផលិតកម្មអំបិលមានកំណើនខ្ពស់ និងការនាំចូលអំបិលពីប្រទេសជិតខាង ដែលធ្វើឱ្យការការបញ្ចេញអំបិលទៅក្នុងទីផ្សារបានប្រមាណតែ ៤០ភាគរយ»។

ទិន្នផលអំបិលនៅក្នុងឆ្នាំ ២០២៤ សម្រេចបានជាង ១៣ ម៉ឺនតោន មានការកើនឡើងជាងឆ្នាំ២០២៣ ដែលមានចំនួន ៨ ម៉ឺនតោន។ នេះបើតាមសមាគមផលិតអំបិលកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួនជិត ៤ ពាន់ហិកតា (៣,៩៨៧.៣៥) ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។
ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


