សេដ្ឋកិច្ច
ការផលិតអំបិលធម្មជាតិនឹងចាប់ផ្ដើមដំណើរផលិតអំបិលឡើងវិញនៅដើមខែមករានេះ
កសិករដែលជាអ្នកផលិតអំបិលធម្មជាតិ ស្ថិតនៅតំបន់ជាប់មាត់សមុទ្រ បានចាប់ផ្ដើមដំណើរការផលិតអំបិលសម្រាប់ផ្គត់ផ្គង់ទីផ្សារឡើងវិញ ខណៈពេលកន្លងមក ទិន្នផលអំបិលផលិតបានច្រើនគួរសម តែតម្លៃវិញមានការធ្លាក់ចុះជាខ្លាំង។

លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះថា កសិករដែលជាអ្នកផលិតអំបិលដែលស្ថិតនៅតំបន់ជាប់មាត់សមុទ្រ ក្នុងនោះមានដូចជា៖ ខេត្តកំពត និងកែប បានចាប់ផ្ដើមដំណើរការសង្វាក់ផលិតកម្មអំបិលធម្មជាតិឡើងវិញហើយ ខណៈដែរកន្លងផលអំបិលទទួលបានផលល្អគួរសម ចំណែកឯតម្លៃវិញមានការធ្លាក់ចុះ កត្តានេះហើយដែលនាំឱ្យកសិករមានការខាតបង់ជាខ្លាំងផងដែរ។

បើតាមលោក ប៊ុន ណារិន ដដែល កាលពីរដូវកាលមុន នៅចន្លោះខែវិច្ឆិកា និងខែធ្នូឆ្នាំ២០២៤ កន្លងទៅ ទិន្នផលអំបិលធម្មជាតិ មានការធ្លាក់ថ្លៃជាងខ្លាំង ក្នុងនោះតម្លៃអំបិល៥០គីឡូ លក់បានត្រឹមតែ ៨០០០រៀល ទៅ៨៥០០រៀល តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមផលិតអំបិលកម្ពុជា។
ប្រធានសមាគមរូបនេះ បានបញ្ជាក់ទៀតថា ទាក់ទងនឹងដំណើរការផលិតអំបិលនេះដែរ នៅតំបន់ខ្លះក៏នៅមិនទាន់អាចរៀបចំដី ដើម្បីបាច់បញ្ចូលទឹកក្នុងស្រែបាន ដោយសារតំបន់ទាំងនោះបានជួបប្រទះនឹងទឹកជោរ ដែលកើតឡើងអំពីបញ្ហាអាកាសធាតុ ដូចជា៖ ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង កាលពីចុងខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

លោក ប៊ុន ណារិន បានស្នើប្រជាពលរដ្ឋទាំងអស់មេត្តាជួយគាំទ្រផលិតអំបិលរបស់កសិករខ្មែរ ជាជាងអំបិលដែលនាំចូលពីប្រទេសជិតខាង ដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារកសិករខ្មែរ និងដើម្បីឱ្យពួកគាត់មានទឹកចិត្តក្នុងការផលិតអំបិលនេះតទៅទៀត។

គួរបញ្ជាក់ថា ទិន្នផលអំបិលកាលពីឆ្នាំ ២០២៤កន្លងទៅ សម្រេចបានជាង ១៣ ម៉ឺនតោន មានការកើនឡើងជាងឆ្នាំ២០២៣ ដែលមានចំនួន ៨ ម៉ឺនតោន។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួនជិត ៤ ពាន់ហិកតា (៣,៩៨៧.៣៥) ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។
ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


