សេដ្ឋកិច្ច
ផលិតកម្មអំបិលរំពឹងបាន ១០ ម៉ឺនតោន ខណៈតម្លៃកើនឡើងវិញ
ផលិតកម្មអំបិលកម្ពុជារំពឹងសម្រេចបាន ១០ ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើអាកាសធាតុអំណោយផល បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ ២០២៥ ដោយសារការធ្លាក់ភ្លៀង។

លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា មានប្រសាសន៍នៅថ្ងៃពុធ ទី ២៥ ខែកុម្ភៈ នេះថា ការប្រមូលផលអំបិលរដូវកាលថ្មី បានចាប់ផ្ដើមកាលពីខែមករា ប៉ុន្តែមានទំហំតិចតួច ពោលគឺសម្រេចបានចំនួន ៣ ពាន់តោន។
ប្រធានសមាគមរូបនេះ រំពឹងថា នៅក្នុងឆ្នាំ ២០២៦ ទិន្នផលអំបិលនឹងកើនដល់ ៨ ម៉ឺន ទៅ ១០ ម៉ឺនតោន ដោយសារការអំណោយផលពីអាកាសធាតុ។

តម្លៃអំបិលនៅឆ្នាំ ២០២៦ នេះ បានកើនឡើងវិញបន្ទាប់ពីបានធ្លាក់ចុះដល់ ៧០០០ រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម កាលពីឆ្នាំមុន ក្នុងនោះប្រភេទលេខ១ អាចលក់បាន ១៨០០០ រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម ចំណែកឯប្រភេទលេខ២ តម្លៃចន្លោះ ១៦០០០-១៧០០០ ក្នុងមួយបាវ ៥០ គីឡូក្រាម រីឯប្រភេទលេខ ៣ តម្លៃចន្លោះពី ១៣០០០-១៤០០០ រៀល មួយបាវ ៥០ គីឡូក្រាម។
យោងតាមក្រសួងឧស្សាហកម្មកម្ពុជា ផលិតកម្មអំបិលនៅកម្ពុជាសម្រេចបានជាង ៣ ម៉ឺនតោន( ៣៤៥១១) លើផ្ទៃដីប្រមូលផលជិត ៤ ពាន់កហិកតា នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះយ៉ាងគំហុកប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលសម្រេចបានជាង ១៦ ម៉ឺនតោន៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


