កីឡា
ជួបបញ្ហារដូវកាលមុន ធ្វើឱ្យព្រះខ័នរាជស្វាយរៀង បង្កើនផែនការនាំចូលកីឡាករជាន់តួនាទីច្រើន
លោក Matthew McConkey គ្រូបង្វឹកថ្មីរបស់ក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងអំពីមូលហេតុធំមួយ ដែលក្រុមការពារតំណែងជើងជើងឯកលីគកំពូល កម្ពុជា រដូវកាលថ្មីនាំចូលកីឡាករលេងជាន់តួនាទីគ្នាច្រើន ជាពិសេសគ្រាន់តែប្រយុទ្ធមានដល់ ១០ នាក់។

នៅរដូវកាលថ្មី ២០២៥-២០២៦ នេះ ឃើញថា ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញការត្រៀមខ្លួនល្អខ្លាំង បើធៀបនឹងរដូវកាលមុនៗ។ ពួកគេបាននាំចូលកីឡាករថ្មីៗជាច្រើន ដូចជា សុផល ឌីម៉ង់, ចិន ណារក្ស, Yudai Ogawa, សៀង ចន្ធា, ចន្ថា ចន្ទាកា, សឿត បារាំង, Kwame Peprah និង Patrick Robson ជាដើម។ បើក្រឡេកមកមើលចំនួនកីឡាករតាមតួនាទីនីមួយៗ នៅតំបន់អ្នកចាំទីមាន ៤ នាក់, តំបន់ខ្សែការពារ មាន ៨ នាក់, តំបន់បម្រើមាន ១១ នាក់, តំបន់ប្រយុទ្ធមានចំនួន ១០ នាក់។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» លោក McConkey បានមានប្រសាសន៍ថា៖ «ខ្ញុំបានឃើញនៅតាមបណ្តាញទំនាក់ទំនងសង្គមពីរឿងនេះដែរ។ ខ្ញុំបានឃើញការបង្ហោះមួយថា យើងមានខ្សែប្រយុទ្ធ ១២ នាក់ នៅតំបន់ ៣ ផ្សេងគ្នា។ ខ្ញុំគិតថា នេះមិនមែនជាបញ្ហាចោទទេ។ កីឡាករតែងតែមានបញ្ហា និងមានរបួសតិចតូចខ្លះមិនខាន»។
បុរសសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំ បានមានប្រសាសន៍បន្តថា ៖«វាអាចជាបញ្ហាធំមួយដែលយើងមាន ប៉ុន្តែទាំងនេះជាអ្វីដែលយើងត្រូវការ ពីព្រោះខ្ញុំដឹងយ៉ាងច្បាស់ថា មិនមែនគ្រប់កីឡាករសុទ្ធតែអាចលេងល្អពេញមួយរដូវកាលនោះទេ។ យើងបានជួបស្រាប់ហើយកាលពីរដូវកាលមុន។ នៅខែមករា និងខែកុម្ភៈ យើងមានកីឡាករជាច្រើនមានបញ្ហា ពីព្រោះកម្មវិធីប្រកួតមមាញឹកពេក ហើយរដូវកាលថ្មី យើងក៏រវល់មិនខុសពីរដូវកាលមុនដែរ។ យើងពិតជាមិនចង់បង្ខំឲ្យកីឡាករលេងគ្រប់ការប្រកួតនោះទេ។ យើងចង់ឲ្យកីឡាករខ្លះបានលេង ហើយកីឡាករខ្លះបានសម្រាក។ នេះជាបញ្ហាដ៏អាក្រក់ដែលយើងបានជួបកាលពីរដូវកាលមុន ហើយយើងត្រូវតែត្រៀមខ្លួនឲ្យល្អ»។
តាមការលើកឡើងរបស់លោក McConkey គឺដោយសារបទពិសោធពីរដូវកាលមុន ព្រះខ័នរាជស្វាយរៀង មានកាលវិភាគប្រកួតច្រើន ទាំងពានក្នុងស្រុក និងអន្តរជាតិ ដែលបានធ្វើឱ្យកីឡាករជាច្រើនមានបញ្ហារបួស ខណៈមានកីឡាករមួយចំនួនបានអវត្តមានចំពេលការប្រកួតសំខាន់ៗថែមទៀត ទើបធ្វើឱ្យរដូវកាលថ្មីនេះ ក្លិបផ្លាស់ប្តូរផែនការ ដោយនាំចូលកីឡាករយ៉ាងច្រើនមកជួយក្រុម ហើយអាចឱ្យកីឡាករមានពេលលេង និងសម្រាកបានគ្រប់គ្រាន់។

គួរឱ្យដឹងថា នៅរដូវកាលថ្មី ២០២៥-២០២៦ ព្រះខ័នរាជស្វាយរៀង ក៏មានភារកិច្ចប្រកួតច្រើន មិនខុសពីរដូវកាលមុនដែរ ដោយពួកគេត្រូវចូលរួមប្រកួតពានចំនួន ៥ ផ្សេងគ្នា ដូចជាក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League, ពានបើករដូវកាល Cambodian Super Cup, ពានសម្តេចតេជោ ហ៊ុន សែន, ពាន AFC Challenge League និងពាន Shopee Cup៕

សូមទស្សនាខ្លឹមសារលំអិតក្នុងវីដេអូបទសម្ភាស
https://www.facebook.com/sport.kpt/videos/1775998899657790
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


