Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមការងារ ស.ផ.ក ប្ដេជ្ញានឹងបង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ ដល់អ្នកដឹកកម្មករ និងកម្មករ-និយោជិត

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​)​ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្តថា​នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នក​ដឹក​កម្មករ និង​កម្មករ-និយោជិត ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​មក​នៅ​កម្រិត​ទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត​បាន​បន្តថា ការបង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី “​ចរាចរណ៍​ផ្លូវគោក​” ជូន​ដល់​អ្នក​បើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត​នេះ ដើម្បី​បង្កើន​ការ​យល់ដឹង​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មក​នៅ​កម្រិត​ទាប និង​ធ្វើ​ឱ្យ​កម្មករ-និយោជិត ទទួល​បាន​នូវ​ផាសុកភាព និង​សុវត្ថិភាព ក្នុង​ការ​ធ្វើដំណើរ​ទៅមក​ធ្វើការ​ប្រចាំថ្ងៃ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២៥ នេះ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជូន​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត​បាន​ចំនួន ១៦៣ លើក ដោយមាន​អ្នកចូលរួម ៤៥ ៤៥១ នាក់ ក្នុងនោះ ស្រី ៣៥ ៤៥៣ នាក់។

លោក​បណ្ឌិត​បាន​លើក​ឡើង​ថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​កម្មករ​-​និយោជិត ឆមាស​ទី ១ ឆ្នាំ ២០២៥ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងលើ​កម្មករ​-​និយោជិត​មាន​ចំនួន ២ ៣០៩ ករណី ជនរងគ្រោះ​សរុប ២ ៩៧៧ នាក់ ស្រី ១ ៦៩១ នាក់ ក្នុង​នោះ ស្លាប់ ៩០ នាក់ រងរបួស​ធ្ងន់ ៩១២ នាក់ និង​រង​របួស​ស្រាល ១ ៩៧៥ នាក់។

លោក​បណ្ឌិត​បាន​បន្ត​ថា ក្នុងចំណោម​ករណី​គ្រោះថ្នាក់​លើ​រថយន្ត​ដឹកទំនិញ​គ្រោះថ្នាក់​ចំនួន ៤ ករណី ជនរងគ្រោះ​សរុប ៩៤ នាក់ ស្រី ៨៦ នាក់ ក្នុង​នោះ ស្លាប់ ១ នាក់ រង​របួស​ធ្ងន់ ១១ នាក់ និង​រង​របួស​ស្រាល ៨២ នាក់។

លោក​បណ្ឌិត​បាន​បន្តទៀតថា មាន​កត្តា​សំខាន់​មួយចំនួន​ដែល​ជំរុញឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ក្នុងនោះ រួមមាន បើកបរ​លើស​ល្បឿន​កំណត់ មិន​ប្រកាន់​ស្តាំ (​បញ្ច្រាស​ទិស​) កត្តា​មិន​គោរព​សិទ្ធិ​អាទិភាព ការ​បត់​មិន​ត្រឹមត្រូវ និង​កត្តា​យានយន្ត។

លោក​បណ្ឌិត បាន​ធ្វើការ​អំពាវនាវ​ដល់​កម្មករ​-​និយោជិត ទាំងអស់ មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ធ្វើដំណើរ ទាំង​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​ទាំង​អ្នក​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ​-​និយោជិត ត្រូវ​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់​ជាយថា​ហេតុ និង​ក្រើនរំលឹក​ទៅកាន់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​-​និយោជិត ទាំងអស់ ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់ពេល​បើកបរ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៨ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម