Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ត្រពាំងក្រសាំង

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​បូម​ស្តារ​ប្រព័ន្ធ​លូ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ត្រពាំង​ក្រសាំង ដើម្បី​បញ្ចៀស​ប្រព័ន្ធ​ទឹក​ហូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ទទួលបន្ទុក​ខាង សណ្ដាប់ធ្នាប់ អនាម័យ និង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា ក្រៅពី​ការ​ឈូស​ឆាយ​ពង្រីក​ផ្លូវ​មួយ​ខ្សែ ចាប់ពី​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ រហូត​ទៅ​ដល់​សាលា​សង្កាត់​ត្រពាំង​ក្រសាំង លោក​ក៏បាន​ឆ្លៀតពេល​ដើម្បី​មើល​ប្រព័ន្ធ​លូ។ ក្នុង​នោះ ឃើញ​ថា ប្រព័ន្ធ​លូ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​សង្កាត់​ត្រពាំង​ក្រសាំង​ស្ទះ​ចរន្ត​ទឹក​ហូរ​យឺត ពិបាក​ដល់​ប្រជាពលរដ្ឋ ទើប​លោក​ដាក់​រថយន្ត​បូម​លូ​មក​បូម​ស្តារ​ប្រព័ន្ធ​លូ​យក​កាកសំណល់​ចេញ ដើម្បី​សម្រួល​ចរន្តទឹក​ឲ្យ​បាន​ហូរ​លឿន។

លោក​អភិបាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់​អាច​ធ្លាក់ ឬ ហើរ​ចូល​ប្រព័ន្ធ​លូ​ងាយ​នឹង​ស្ទះ​ចរន្តទឹក​ហូរ។ បន្ថែម​នោះ លោក​ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​សហការ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម