Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោស្នើតែងតាំងមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី ជាទីប្រឹក្សា ដើម្បីជួយគាំទ្រកិច្ចការអតីតយុទ្ធជនកម្ពុជា

បានផុស

នៅ

លោក Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវបានស្នើតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សំណើតែងតាំងនេះ ត្រូវបានទម្លាយឱ្យដឹងដោយសម្ដេចតេជោ ក្នុងជំនួបជាមួយលោក Dato Sri Prof. Dr. Tahir នាព្រឹកថ្ងៃទី១៦ ខែកក្កដានេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកតួនាទីលោក Dato Sri Prof. Dr. Tahir ជាទីប្រឹក្សាពេលនេះ នឹងរួមចំណែកជាផ្នែកក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជា ជាពិសេសទៅលើវិស័យសង្គមកិច្ច ក៏ដូចជាការជួយជំរុញនូវការពង្រឹងបន្ថែមទៀតទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូណេស៊ី។ នេះបើតាមការថ្លែងឱ្យដឹងក្រោយជំនួបដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ។

បើតាមអ្នកនាំពាក្យរូបនេះ ក្នុងជំនួប លោក Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group បានសម្ដែងក្ដីរីករាយដែលលោកត្រូវបានសម្ដេចស្នើតែងតាំងជាប្រឹក្សា។ លោក ក៏បានជម្រាបសម្តេចអំពីគោលបំណង និងសកម្មភាពការងារនានារបស់លោក ដោយផ្ដោតលើកិច្ចការមនុស្សធម៌ ហើយលោក គូសបញ្ជាក់ថា កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានចង្អុលបង្ហាញអំពីវិស័យដែលអាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ ជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹក ជាដើម។ ដែលកិច្ចការទាំងនេះ សម្ដេច ថា គឺមានលក្ខណៈ និងសកម្មភាពស្របទៅនឹងទិសដៅដែលលោក Dato Sri Prof. Dr. Tahir។

សម្តេចតេជោ បានគូសបញ្ជាក់ពីការផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ ដោយសម្តេច បានសង្កត់ធ្ងន់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ ហើយបោះបង់ចោលនោះទេ។ ក្នុងន័យនេះ សម្តេចបានស្នើលោក Dato Sri Prof. Dr. Tahir ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម