Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ​ព្រមានថា ​វិស័យអចលនទ្រព្យ​ថៃកៀកនឹងដួលរលំ​ ចំពេលបន្ទុកបំណុលកើនឡើង

បានផុស

នៅ

អ្នកជំនាញកំពូលៗរបស់ថៃ បាន​ព្រមាន​ថា វិស័យអចលនទ្រព្យ​ថៃកំពុងតែកៀកកិតនឹង​ការដួលរលំ ​ចំពេល​ដែល​កំណើន​បំណុលគ្រួសារ និងការរឹតបណ្ដឹងលក្ខខណ្ឌផ្ដល់ឥណទាន បង្កើតព្យុះនៃបញ្ហា​រួមផ្សំគ្នា ដែលគំរាមគំហែង​ដល់វិស័យនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បំណុលគ្រួសារថៃ បាន​កើនដល់ ៩០ ភាគរយ នៃ GDP ( ផលិតផលក្នុងស្រុកសរុប) នៅត្រីមាសទី ១ ដើម​ឆ្នាំ ក្នុងចំនួន​សរុប ១៦,២ ទ្រីលាន​បាត។ ​​ឥណទាន​ទិញផ្ទះ​តែផ្នែក រួមចំណែក​ប្រមាណ ៣៧,៩ ភាគរយ ឬ ៦ ទ្រីលាន​បាត នៃបំណុលគ្រួសារសរុប​ ​ខណៈឥណទានមិនដំណើរការ​ក្នុង​គ្រួសារ កើន​លើស ២០០ ប៊ីលានបាត​ ចំពេលដែល​ឥណទានប្រមាណ​ ៥៧៥ ប៊ីលាន​បាត ផ្សេងទៀត ប្រឈម​នឹង​ហានិភ័យនៃ​​ការសងមិន​​រួច​។​

ទន្ទឹមនឹង​បញ្ហា​នេះ សេដ្ឋកិច្ចថៃឯណោះវិញ​ក៏បន្តដើរអូសជើង ដោយ​កំណើន​ឆ្នាំនេះរពឹង​ថានឹង​ធ្លាក់ចុះយឺតយ៉ាវ​មកត្រឹម ១,៨ ភាគរយ ដោយ​ផ្អែកលើការព្យាកររបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ភាពមិនអំណោយផលនៃសេដ្ឋកិច្ច ធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុបង្កើនការប្រឹងប្រយ័ត្ន ដោយ​រឹតបណ្ដឹង​លើលក្ខខណ្ឌផ្ដល់ឥណទាន។

អ្នកជំនាញ​ខាង​លំនៅដ្ឋាន និងការអភិវឌ្ឍ​ទីក្រុង លោកបណ្ឌិត​​ Vichai Viratkapan

បញ្ញវន្តឯករាជ្យជំនាញ​ខាង​លំនៅដ្ឋាន និងការអភិវឌ្ឍ​ទីក្រុង លោកបណ្ឌិត​​ Vichai Viratkapan បានព្រមានអំពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ដោយ​និយាយ​ថា៖ «​អត្រា​បដិសេធ​​ឥណទាន​​បាន​កើន​ឡើង​ជាង ៤៥ ភាគរយ ​ដែល​​នាំឱ្យ​ការ​លក់​លំនៅដ្ឋាន​ថ្មី​ ធ្លាក់​ចុះប្រចាំ​ត្រីមាស ២០​-៣០ ភាគរយ​»។

ការផ្ទេរអចលនទ្រព្យ បានធ្លាក់ចុះ ៥-១០ ភាគរយ​ ចន្លោះត្រីមាសទី ១ ឆ្នាំ២០២៣-២០២៥ ​ជាពិសេសសម្រាប់ខុនដូ ដែលត្រូវតែបញ្ចប់ការសាងសង់មុន​អាចផ្ទេរកម្មសិទ្ធិបាន។

ការលក់ធ្លាក់ចុះ ការអនុម័ត​ឥណទាន​ទិញផ្ទះតិចជាងមុន និងការផ្ទេរ​អចលនទ្រព្យយឺតយ៉ាវ កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ លោក Vichai បាន​និយាយថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងចុះបញ្ជី និងមិន​ចុះបញ្ជីឥឡូវនេះកំពុងជួបបញ្ហាជាមួយនឹង​ការទូទាត់​សញ្ញាបណ្ណសាជីវកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម