កីឡា
អ្នកជំនាញទ្រីយ៉ាត្លុង បញ្ជាក់ពីមូលហេតុចំៗកីឡានេះមិនសូវមានអ្នកលេង ឬអ្នកហាត់ដូចកីឡាដទៃ
ថ្នាក់ដឹកនាំ និងជាអ្នកជំនាញផ្នែកកីឡាទ្រីយ៉ាត្លុង បានបញ្ជាក់មូលហេតុដែលកីឡាមួយនេះមិនសូវមានអ្នកលេង ឬអ្នកហាត់នោះដោយសារវាពិបាកខ្លាំងពេកហើយត្រូវចេះជំនាញកីឡារហូតដល់ទៅ ៣ប្រភេទ ហែលទឹក ជិះកង់ រត់ប្រណាំង ផ្សេងៗគ្នាឯណោះ។

លោក ងិន សុបញ្ញា
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ទ្រីយ៉ាត្លុងជាប្រភេទកីឡាអូឡាំពិកហ្គេម និងជាកីឡាដែលពិបាកក្នុងការលេងមិនដូចកីឡាមួយចំនួនមានភាពងាយស្រួល ឬលេងបែបកម្សាន្តបាននោះឡើយ។ ដោយសារតែមានការលំបាកនេះហើយទើបទ្រីយ៉ាត្លុងមិនពេញនិយមចំពោះមហាជន ឬប្រជាជនកម្ពុជា។ ប៉ុន្តែនៅបណ្ដាអ៊ឺរ៉ុបគេចូលចិត្ត និងលេងច្រើនប្រភេទកីឡាមួយនេះ។

ទិដ្ឋភាពថ្នាលកំពុងហ្វឹកហាត់
អ្នកជំនាញរូបនេះបន្ថែមទៀតថា អ្នកលេងទ្រីយ៉ាត្លុងបានលុះត្រាចេះជំនាញ ៣ប្រភេទកីឡាទី១ ហែលទឹក ទី២ ជិះកង់ និងរត់ប្រណាំង។ អ្នកលេងត្រូវហែលទឹកយ៉ាងហោច ១៥០០ម៉ែត្រ ជិះកង់ ៤០Km និងរត់ប្រណាំង ១០Km។ មួយវិញទៀតសម្ភារលេងក៏មានតម្លៃថ្លៃៗផងដែរដូចជា ស្បែកជើងត្រូវប្រើ ២ប្រភេទផ្សេងគ្នា ស្បែកសម្រាប់ជិះកង់ និងស្បែកជើងសម្រាប់រត់ប្រណាំង។ ចំណែកវ៉ែនតាក៏ត្រូវប្រើ ២ផ្សេងគ្នាដែរ វ៉ែនតាសម្រាប់ហែលទឹក និងវ៉ែនតាសម្រាប់ជិះកង់។ មួកពាក់ក៏ត្រូវមាន ២ផងដែរគឺមួកហែលទឹក និងមួកជិះកង់។ កង់សម្រាប់ប្រកួតទ្រីយ៉ាត្លុងក៏មានតម្លៃថ្លៃៗរហូតរាប់ម៉ឺនដុលារក៏មានដែរ។ សម្លៀកបំពាក់ក៏មានលក្ខណៈពិសេសដាច់ដោយឡែកពីកីឡាផ្សេងៗផងដែរដែលធន់ល្អប្រើប្រាស់បានទាំងក្នុងសមុទ្រ និងលើគោក។

ទិដ្ឋភាពថ្នាលកំពុងហ្វឹកហាត់
ចំណុចដែលលើកឡើងនៅខាងលើនេះហើយដែលនាំឲ្យកីឡាទ្រីយ៉ាត្លុងមិនសូវមានអ្នកហាត់ ឬមិនសូវសំបូរធនធានកីឡាករ កីឡាការិនីឲ្យមានចំនួនច្រើនដូចប្រភេទកីឡាផ្សេងៗ។ តែយ៉ាងណាសហព័ន្ធតែងតែព្យាយាមរកយុទ្ធសាស្ត្រ និងបង្កើនការផ្សព្វផ្សាយឲ្យបានដល់មហាជនរកអ្នកដែលមាននិស្ស័យដើម្បីបានហ្វឹកហាត់ជាមួយសហព័ន្ធ។

ទិដ្ឋភាពថ្នាលកំពុងប្រកួត
បញ្ជាក់ដែរថា សហព័ន្ធកីឡាទ្រីយ៉ាត្លុង បានចូលមកកម្ពុជាបានប្រមាណ ១០ឆ្នាំមកហើយ និងមានជាសហព័ន្ធដំណើរការប្រកួតក្នុងជាបន្តបន្ទាប។ ក្រៅពីនោះសហព័ន្ធក៏តែងតែបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមព្រឹត្តិការណ៍សំខាន់ៗនៅក្រៅប្រទេសផងដែរ។ អំឡុងខែសីហា និងខែធ្នូ ឆ្នាំ២០២៥ នេះសហព័ន្ធក៏នឹងបញ្ជូនក្រុមជម្រើសជាតិទៅចូលរួមប្រកួតផងដែរគឺនៅវៀតណាម និងប្រទេសថៃ៕




ទិដ្ឋភាពប្រកួតកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ