សន្តិសុខសង្គម
នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់
ស្ទេីរជារៀងរាល់យប់ទៅហេីយដែលប្រជាពលរដ្ឋមិនបានដេកពួនដោយសារតែក្រុមក្មេងទំនេីងមួយក្រុមតែងតែមកអុកឡុកស្រែកឡូឡាជិះម៉ូតូបង្ហោះទៅវិញទៅមកបង្កសំឡេងរំខានតាំងពីក្បាលព្រលប់រហូតដល់ទាបភ្លឺ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ដោយសារតែបញ្ហាទាំងនេះ ពលរដ្ឋបានទទូចស្នេីទៅអាជ្ញាធរមានសមត្ថកិច្ចជាច្រេីនលេីកច្រេីនសារមកហេីយដេីម្បីចុះបង្ក្រាបក្រុមក្មេងទំនើងទាំងនេះតែហាក់មិនមានប្រសិទ្ធភាព ដោយមិនឃេីញមានកម្លាំងសមត្ថកិច្ចខាងណាចុះមកបង្ក្រាបនោះទេ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋបានថតពីសកម្មភាពក្រុមក្មេងទាំងនោះបង្ហោះម៉ូតូដដែល។

តាមការលេីកឡេីងរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងឃេីញហេតុការណ៍បានប្រាប់ថា ក្រុមក្មេងទំនេីងទាំងនោះបាននាំគ្នាមកប្រមូលផ្តុំគ្នានៅតូបលក់ដូរមួយកន្លែង មុខការ៉ាស់ឡានក្រុង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជារៀងរាល់យប់ និងបង្កសម្លេងរំខាន អ្នកខ្លះកូនខ្ចី អ្នកខ្លះប្រពន្ធជិតគ្រប់ខែដោយសារតែក្រុមក្មេងទាំងទេីបមិនបានដេកពួនហេីយអ្នកខ្លះក៏មិនហ៊ានបេីករកស៉ីដល់យប់ជ្រៅដែរដោយសារតែខ្លាចក្រុមទាំងនោះ។

ជុំវិញបញ្ហានេះ លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានទទួលព័តមាននេះរួចហើយ តែលោកមិនបានបញ្ជាក់ពីចំណាត់ការយ៉ាងណានោះទេ។ ចំណែកលោក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ មិនឆ្លេីយតបអ្វីទាំងអស់។
ទំបីយ៉ាងណា ប្រជាពលរដ្ឋនៅតែទទួចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសស្នេីដល់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាដាក់កម្លាំងចុះបង្ក្រាបក្រុមក្មេងទាំងនោះផង ដើម្បីសុខសុវត្ថិភាពជូនពលរដ្ឋ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


