ព័ត៌មានជាតិ
ពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាលើកទី៩នឹងប្រារព្ធឡើងដើមខែសីហាខាងមុខនេះ
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នឹងរៀបចំពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា(CTG) លើកទី៩ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៃរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែសីហា ដើម្បីផ្តល់នូវឱកាសពង្រីកសម្រាប់បណ្តាញ ប្រភព និងការបង្កើតថ្មីនៅក្នុងវិស័យនេះ។

សេចក្តីជូនដំណឹងរបស់ TAFTAC រាល់សមាជិក និងភាគីដែលពាក់ព័ន្ធអាចធ្វើការចុះឈ្មោះចូលរួមពិពរណ៍នេះចាប់ពីពេលនេះតទៅ ដើម្បីចាប់យកឱកាសនៃជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបណ្តាដៃគូររោងចក្រ អ្នកផលិតវត្ថុធាតុដើម និងអ្នកទិញលំដាប់ពិភពលោកនានា។
«TAFTAC សូមជម្រាបថាពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាលើកទី៩នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ឧស្សាហកម្មឈានមុខគេនេះនឹងត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នាជាមួយ CitaTex ដោយផ្តល់នូវឱកាសពង្រីកសម្រាប់បណ្តាញ ប្រភព និងការបង្កើតថ្មីនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ»។ នេះបើយោងតាមសេចក្តីជូនដំណឹង។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជាង១ ៥០០រោងចក្រ ដែលមានកម្មករធ្វើការក្នុងវិស័យនេះជិត១លាននាក់។

បាយការណ៍ពី TAFTAC កម្ពុជាបានធ្វើការនាំចេញនូវផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផអ្នកធ្វើដំណើរមានទឹកប្រាក់ជាង ៧,៣៨២ ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំ២០២៥នេះ កើនឡើងជិត២២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


