ព័ត៌មានជាតិ
TAFTAC ដាក់ចេញនូវសៀវភៅបញ្ជីត្រួតពិនិត្យដើម្បីជួយឱ្យសមាជិកអនុលោមតាមច្បាប់ និងស្តង់ដារ
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិត ផលធ្វើដំណើរ (TAFTAC) បានថ្លែងប្រាប់កម្ពុជាថ្មីថា កាលពីពេលថ្មីៗកន្លងទៅនេះ សមាគមបានសម្ពោធជាផ្លូវការនូវ«សៀវភៅបញ្ជីត្រួតពិនិត្យអនុលោមភាពសម្រាប់វិស័យវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT)» នឹងជួយឱ្យសមាជិកទាំងអស់នៃ TAFTAC អនុលោមតាមច្បាប់ និងស្តង់ដារ ការជំរុញកំណើននៃនាំចេញ និងការរក្សាបាននូវសមត្ថភាពប្រកួតប្រជែង។

បើតាមលោក កាំង ម៉ូនីកា បានលើកឡើងថា សៀវភៅបញ្ជីត្រួតពិនិត្យអនុលោមភាពសម្រាប់វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ (GFT) ជាធនធានដ៏មានតម្លៃដែលត្រូវបានចងក្រងយ៉ាងល្អិតល្អន់ដោយមន្ត្រីនៃនាយកដ្ឋានច្បាប់ និងពាណិជ្ជកម្ម របស់ TAFTAC។
មិនតែប៉ុណ្ណោះ ការចេញផ្សាយសៀវភៅនេះ គឺសម្រាប់សមាជិក TAFTAC និងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មដើម្បី ប្រើប្រាស់ជាឯកសារយោង ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹងសំខាន់ៗសម្រាប់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ប្រកបដោយប្រសិទ្ធភាព។
លោក បានអះអាងថា «នៅក្នុងបរិយាកាសធុរកិច្ចដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ការអនុលោមតាមច្បាប់ និងស្តង់ដារមានសារៈសំខាន់ក្នុង ការជំរុញកំណើនប្រកបដោយនិរន្តរភាព និងការរក្សាសមត្ថភាពប្រកួតប្រជែង។ ជាក់ស្តែងសៀវភៅនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ការណែនាំដែលមានលក្ខណៈជាក់ស្តែងលើផ្នែកអនុលោមភាពសំខាន់ៗរបស់វិស័យ GFT ដូចជាវិស័យការងារ បរិស្ថាន សំណង់ ពន្ធដារ សុវត្ថិភាពឧស្សាហកម្ម និងច្បាប់ពាណិជ្ជកម្មជាដើម»។
លោក កាំង ម៉ូនីកា បានបន្តថា ផ្នែកនីមួយៗមានបញ្ជីត្រួតពិនិត្យសង្ខេបងាយស្រួលយល់ និងងាយស្រួលអនុវត្តតាមដែលធ្វើឱ្យអ្នកប្រើប្រាស់អាចវាយតម្លៃជាប្រព័ន្ធលើអនុលោមភាពរបស់ខ្លួនទៅតាមលក្ខខណ្ឌតម្រូវដែលពាក់ព័ន្ធ។ លើសពីនេះទៅទៀតសៀវភៅនេះចេញផ្សាយជាបីភាសា អង់គ្លេស និងចិន ដើម្បីផ្តល់នូវភាពងាយស្រួលនិងលទ្ធភាពប្រើប្រាស់សម្រាប់អ្នកនៅក្នុងវិស័យនេះ។

«TAFTAC ប្តេជ្ញាគាំទ្រសមាជិករបស់យើង និងសហគមន៍អាជីវកម្មឲ្យកាន់តែទូលំទូលាយតាមរយៈការលើកក ការយល់ដឹង និងការយល់អំពីកាតព្វកិច្ចផ្លូវច្បាប់»។ លោក បានបន្ថែមបែបនេះ។
ទន្ទឹមនេះ សមាគមជឿជាក់ថា សៀវភៅនេះនឹងមិនត្រឹមតែលើកកម្ពស់ការអ អនុលោមភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃឧស្សាហកម្មវាយន សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរផងដែរ។ សមាគមជឿជាក់ថា សៀវភៅនេះនឹងជាឧបករណ៍ដ៏មានតម្លៃសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកអនុលោមភាព និងជាមគ្គុទ្ទេសក៍ សម្រេចបាននូវឧត្តមភាពក្នុងប្រតិបត្តិការរបស់អ្នកទាំងអស់គ្នា។
សៀវភៅបញ្ជីត្រួតពិនិត្យអនុលោមភាពសម្រាប់វិស័យវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) គឺត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។ សៀវភៅនោះ ជាធនធានដ៏សំខាន់ដែលត្រូវបានបង្កើតឡើងដោយ TAFTAC ដើម្បីលើកកម្ពស់ការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព គាំទ្រដល់រោងចក្រក្នុងការកំណត់គម្លាតនៃការអនុលោម ពង្រឹងប្រព័ន្ធខាងក្នុង និងរៀបចំប្រកបដោយប្រសិទ្ធភាពសម្រាប់សវនកម្មខាងក្នុង និងខាងក្រៅ។

បើតាមលោក កាំង ម៉ូនីកា បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជាង១ ៥០០រោងចក្រ ដែលមានកម្មករធ្វើការក្នុងវិស័យនេះជិត១លាននាក់។
ប្រទេសកម្ពុជារកចំណូលបានជាង ៦ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ជាង ៦,១៣ ពាន់លានដុល្លារក្នុងរយៈពេល ៥ខែ កន្លងមកនេះ កើនឡើង ២៣,៥% ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ចំនួន ៤,៩៦ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


