Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសឡាវ ត្រៀមធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងសប្ដាហ៍នេះ

បានផុស

នៅ

តបតាមការអញ្ជើញរបស់សមភាគីកម្ពុជា រដ្ឋមន្ត្រីការបរទេសឡាវ លោក ថងសាវណ្ណ ភូមវិហាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក ថងសាវណ្ណ ភូមវិហាន នឹងមានព្រះរាជសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ជាម យៀប ប្រធានរដ្ឋសភាស្តីទី។

បើតាមក្រសួងការបរទេសកម្ពុជា លោករដ្ឋមន្ត្រីការបរទេសឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីរបស់លោក គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ឡាវ។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខនេះ ថា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ វិនាទី មុន

រដ្ឋមន្ត្រីការបរទេសឡាវ ត្រៀមធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងសប្ដាហ៍នេះ

សេដ្ឋកិច្ច២ នាទីutes មុន

ក្រុមហ៊ុនបារាំង SCA ត្រៀមដាក់បុគ្គលិក ១០០០ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានជាតិ២១ នាទីutes មុន

​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២,៤​ពាន់លាន​ដុល្លារក្នុងឆមាសទី១

សន្តិសុខសង្គម២៨ នាទីutes មុន

អភិបាលខេត្តប៉ៃលិន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធសហការជាមួយម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ក្នុងការគ្រប់គ្រងជនបរទេស

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម