សេដ្ឋកិច្ច
កម្ពុជាទទួលបានចំណូលជាង $២៤ លាន ពីការនាំចេញផ្លែមៀនប៉ៃលិន
កម្ពុជានាំចេញផ្លែមៀនស្រស់សម្រេចបានប្រមាណ ២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២៤ លានដុល្លារ នៅក្នុងឆមាស ទី១ ឆ្នាំ ២០២៥ កើនឡើង ៨,៩៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនទឹកប្រាក់ ២២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីថា រដូវប្រមូលផលផ្លែមៀនប៉ៃលិនបានបញ្ចប់ហើយ ខណៈទិន្នផល និងទីផ្សារតម្លៃមានភាពល្អប្រសើរដែលក្រុមហ៊ុនបានចុះកិច្ចសន្យាទិញពីកសិករ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ ខេត្តប៉ៃលិននាំចេញផ្លែមៀនស្រស់ទៅចិនចំនួន ១៤ ២០៤ តោន។ ចិនជាទីផ្សារផ្លែមៀនធំជាងគេសម្រាប់កម្ពុជា។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។

យោងតាមអគ្គនាយកដ្ឋានកសិកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥នេះ កម្ពុជានាំចេញទំនិញកសិផលទៅក្រៅប្រទេសចំនួន ៧ ៨៣៣ ១០១ តោន កើនឡើង ២៧,៦៦% គិតជាទំហំទឹក ប្រាក់ជាង ២,៨៧ ពាន់លានដុល្លារ កើនឡើង ២២,៦៦% ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
កសិផលចម្បងៗ ដែលកម្ពុជានាំចេញរួមមាន ស្រូវជាង ៣,១ លានតោន អង្ករ មានជាង ៣៨ ម៉ឺនតោន ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ផ្លែមៀន ម្រេច និងកសិផលផ្សេងៗទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


