ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ
លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) បានច្រានចោលការផ្តល់ជូននាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូងដើម្បីកែលម្អទំនាក់ទំនង ដោយកូរ៉េខាងជើងមិនចាប់អារម្មណ៍ក្នុងការចរចាទេ ទោះជាកូរ៉េខាងត្បូងផ្ដល់យោបល់យ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២៨ខែកក្កដា។

លោកស្រី គីម យ៉ូជុង បានទទួលស្គាល់ថា ប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង លោក Lee Jae Myung បានខិតខំប្រឹងប្រែងដោយស្មោះមួយចំនួន ដូចជាការបញ្ឈប់ការផ្សាយតាមឧបករណ៍បំពងសំឡេង និងការបញ្ជូនប្រជាជនកូរ៉េខាងជើងត្រឡប់មកវិញ។ ប៉ុន្តែលោកស្រីបានរិះគន់កូរ៉េខាងត្បូងថា នៅតែធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងរៀបចំផែនការធ្វើសមយុទ្ធយោធារួមគ្នា ដោយនិយាយថា សកម្មភាពទាំងនេះបង្ហាញថា គ្មានអ្វីផ្លាស់ប្តូរទេ។
គួរបញ្ជាក់ថាកូរ៉េខាងជើងបានឃ្លាតឆ្ងាយពីការទូតចាប់តាំងពីការដួលរលំនៃកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ ហើយឥឡូវនេះកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីឱ្យកាន់តែស៊ីជម្រៅចំពេលមានសង្រ្គាមអ៊ុយក្រែន។ អ្នកជំនាញបានណែនាំថា កូរ៉េខាងជើងអាចនឹងវាយតម្លៃជំហររបស់ខ្លួនឡើងវិញ ប្រសិនបើទំនាក់ទំនងជាមួយរុស្ស៊ីមានការធ្លាក់ចុះ។
នៅដើមឆ្នាំ ២០២៤ លោក គីម ជុងអ៊ុន បានដកការបង្រួបបង្រួមដោយសន្តិវិធីជាមួយកូរ៉េខាងត្បូងជាគោលដៅជាតិ ហើយបានហៅកូរ៉េខាងត្បូងថាជា «សត្រូវអចិន្ត្រៃយ៍»។ ការផ្លាស់ប្តូរនេះបានបង្ហាញថា កូរ៉េខាងជើងឥឡូវនេះមើលឃើញកូរ៉េខាងត្បូងជាសត្រូវយូរអង្វែង ហើយអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន ប្រសិនបើប្រទេសនេះមានអារម្មណ៍ថាមានការគំរាមកំហែង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


