Connect with us

ព័ត៌មានជាតិ

ប្រធាន​សភាថ្លែង​សារទាំង​ទឹក​ភ្នែកប្រាប់​អន្តរជាតិពីការលំបាករបស់ពលរដ្ឋ​ខ្មែរ​ដោយ​សារ​ការ​ឈ្លានពាន

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​ឡើង​ថ្លែងសារ​ទាំង​ទឹក​ភ្នែក​ និង​បាន​ប្រាប់​អន្តរជាតិ​ពី​ការ​ឈ្លានពាន​ដ៏​ឃោឃៅ​របស់​យោធា​ថៃ​ចំពោះ​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​ប្រធាន​សភា​ជា​ស្ត្រីលើក​ទី​១៥ នៅ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស កាលពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ចំពោះ​មុខ​គណៈប្រតិភូដែល​ជា​ប្រធាន​សភា​ជា​ស្រី​ក្នុង​ពិភព​លោក​ចំនួន​៣០​ប្រទេស សម្ដេច​ប្រធាន​សភា ឃួន សុដារី បានថ្កោល​ទោស​ចំពោះ​ការ​ឈ្លានពាន​ពី​យោធា​ថៃ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជាបង្ក​ឱ្យ​មាន​ផលប៉ះពាល់យ៉ង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ស្លូត​ត្រង់ ពិសេសស្ត្រី និង​កុមារ​ដែល​ជា​ជន​ងាយ​រងគ្រោះ។

សម្ដេច​ថា៖ «ទង្វើឈ្លានពាននេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី យន្តហោះចម្បាំងដ៏មានអំណាច F-16 ដ្រូន និងគ្រឿងសព្វាវុធធន់ធ្ងន់ជាច្រើន   ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបាត់បង់ទីជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធដ៏ទៃផ្សេងទៀត ទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ»។

សម្ដេចបាន​អំពាវនាវ​ឱ្យ​មាន​ការ​ពារ​ជនស៊ីវិល ពិសេស​ស្ត្រី និង​កុមារ ដើម្បីចៀសផុត​ពី​ការ​ឈឺចាប់​នេះ​បន្ត​ទៀត និង​សូម​អញ្ជើញអ្នក​សង្កេត​ការ​ណ៍អន្តរជាតិ​ដើម្បី​ស្វែង​រក​ការ​ពិត​ និង​ស្វែង​រក​ដំណោះស្រាយ​តាម​រយៈ​តុលាការ​អន្តរជាតិ។

សម្ដេចសភាធិបតី​បាន​បញ្ជាក់ថា​៖ «យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព»។

គិត​ត្រឹមថ្ងៃទី២៦ ខែកក្កដា, ជនភៀសសឹកជម្លៀសពី​តំបន់​ប្រឈម​មុខ​គ្នា​រវាង​កង​ទ័ព​កម្ពុជា​និង​ថៃ​ទៅទីតាំង​សុវត្ថិភាពនិងផ្ទះសាច់ញាតិមានចំនួនសរុប ២៥ ៦៤៦ គ្រួសារ ស្មើនឹង ​៧៩ ២៨០ នាក់។ បទឈប់បាញ់មួយ​ត្រូវ​បាន​អនុវត្តន៍កាលពី​យប់​ថ្ងៃទី​២៨ ខែ​កក្កដា បន្ទាប់មាន​ការ​ចរចា​រវាង​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រីស្ដីទី​ថៃ​ ក្រោម​គំនិត​ផ្ដួចផ្ដើមរបស់​ប្រធានាធិបតី​អាមេរិក និង​សម្របសម្រួល​ដោយ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ គិត​មក​ដល់​រសៀល​ថ្ងៃទី​២៩ ខែ​កក្កដា នេះការ​អនុវត្តបទ​ឈប់​បាញ់នៅ​តែ​បន្ត ខណៈយោធា​ប្រទេស​ទាំង​ពីរ​បាន​ចរចា​គ្នា​ជា​បន្តបន្ទាប់​៕

Cambodia’s Prime Minister Hun Manet, Malaysia’s Prime Minister Anwar Ibrahim and Thailand’s acting Prime Minister Phumtham Wechayachai pose for photos following a press conference, on the day of mediation talks on the Thailand–Cambodia border conflict, in Putrajaya, Malaysia July 28, 2025. Mohd Rasfan/Pool via REUTERS TPX IMAGES OF THE DAY

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម