កីឡា
ញាក់សាច់! Joao Felix ទទួលបានប្រាក់ឈ្នួលនៅ Al-Nassr ច្រើនជាងនៅ Chelsea ទ្វេដង
ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ Joao Felix ត្រូវបានក្លិប Al-Nassr ប្រកាសចុះកិច្ចសន្យាយកបាននៅរដូវកាលនេះជាផ្លូវការ ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧។

ការសម្រេចចិត្តចាកចេញពីទឹកដី អឺរ៉ុប ផ្លាស់មកកាន់ទឹកដី អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានគេដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ២៥ ឆ្នាំ គឺទទួលបានប្រាក់ពលកម្មប្រចាំឆ្នាំខ្ពស់ជាងនៅទ្រនំចាស់ Chelsea ដល់ទៅ ២ ដង។
អំឡុងពេលនៅ Chelsea គឺ Felix ទទួលបានប្រាក់ឈ្នួលចំនួន ៩.២៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកការផ្លាស់មកកាន់ Al-Nassr នេះ រូបគេ ទទួលបានប្រាក់ឈ្នួលចំនួន ២០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ក្លិប Al-Nassr បានយល់ព្រមចាយលុយឱ្យ Chelsea លើការផ្ទេរ Felix ចំនួន ៥៧.៨ លានដុល្លារអាមេរិក អមជាមួយលក្ខខណ្ឌបន្ថែមទឹកប្រាក់ចំនួន ៥៧.៨ លានដុល្លារអាមេរិកបន្ថែមទៀត៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


