កីឡា
ទីបំផុត Ronaldo បានបង្ហើបពីពេលវេលាគ្រោងចូលនិវត្តន៍ពីបាល់ទាត់
ខ្សែប្រយុទ្ធរបស់ក្រុម Al-Nassr និងជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានបង្ហើបពីគម្រោងចូលនិវត្តន៍ពីបាល់ទាត់ ក្នុងរយៈពេល ១ ឬ ២ ឆ្នាំទៀត ហើយបានបញ្ជាក់ផងដែរ អំពីព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦ នឹងជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ខ្លួនជាមួយជម្រើសជាតិ។

វីរបុរសក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នៅសល់គោលដៅធំមួយទៀត ដែលគាត់ចង់សម្រេចបាននៅក្នុងអាជីពនោះ គឺរកបានគ្រាប់បាល់សរុបចំនួន ១,០០០ គ្រាប់។ យ៉ាងណា សម្រាប់គោលដៅនេះ គឺកាន់តែកៀកមែនទែនហើយសម្រាប់គាត់ បន្ទាប់ពីបច្ចុប្បន្នរកបានចំនួន ៩៥៣ គ្រាប់។
បេសកកម្មធំមួយទៀត នៅឆ្នាំ ២០២៦ ខាងមុខ Ronaldo នឹងត្រូវដឹកនាំក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ចូលរួមការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup ២០២៦)។ នេះជាឱកាសចុងក្រោយហើយ ដែល Ronaldo នឹងត្រូវបង្ហាញខ្លួនជាមួយជម្រើសជាតិ ព័រទុយហ្គាល់ ដើម្បីដណ្តើមពាន World Cup ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ព្រោះដោយសារបច្ចុប្បន្នកីឡាករមានវ័យ ៤០ ឆ្នាំទៅហើយ ខណៈនៅឆ្នាំ ២០២៦ គាត់នឹងឈានចូលវ័យ ៤១ ឆ្នាំ។

ជុំវិញអនាគតជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នៅ World Cup ២០២៦ Ronaldo ត្រូវបានគេសួរ ថា បានថ្លែងប្រាប់ CNN ដូច្នេះថា៖ «ខ្ញុំនឹងឈានចូលវ័យ ៤១ ឆ្នាំ ហើយខ្ញុំគិតថាវាដល់ពេលវេលាហើយ»។
«ខ្ញុំកំពុងរីករាយជាមួយការប្រកួតរបស់ខ្ញុំនៅក្នុងក្រុមជម្រើសជាតិ និងនៅ Al-Nassr ប៉ុន្តែពិតណាស់ និយាយដោយស្មោះត្រង់ទៅ នៅពេលខ្ញុំនិយាយឆាប់ៗនេះ វាប្រហែលជា ១ ឬ ២ ឆ្នាំទៀត ដែលខ្ញុំនឹងស្ថិតនៅក្នុងការប្រកួត»។
គួរឱ្យដឹងថា កិច្ចសន្យារបស់ Ronaldo ជាមួយក្រុម Al-Nassr គឺនៅសល់រយៈពេលជិត ២ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧។ ដូច្នេះតាមការលើកឡើងរបស់អតីតខ្សែប្រយុទ្ធ Real Madrid ខាងលើ គឺកីឡាករចង់មានន័យ ថា គាត់ទំនងជានឹងព្យួរស្បែកជើងពីបាល់ទាត់ហើយ នៅពេលកិច្ចសន្យារបស់គាត់អស់សុពលភាព៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


