កីឡា
ឥទ្ធិពល Ronaldo ពហិការ ២ ប្រកួត ធ្វើឱ្យ Al-Nassr ព្រមដោះស្រាយបញ្ហាជាប់គាំងធំពីរ
ការជ្រើសរើសយកវិធីពហិការលេង ២ ប្រកួតរបស់ Cristiano Ronaldo បានធ្វើឱ្យក្លិប Al-Nassr ព្រមដោះស្រាយរឿងជាប់គាំងក្នុងក្លិបធំៗចំនួន ២ ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ ក៏យល់ព្រមត្រឡប់មកលេងជាមួយក្រុមឡើងវិញ។

Ronaldo បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគាត់អវត្តមានការប្រកួតជាមួយ Al-Nassr ចំនួន ២ ប្រកួត នៅពេលយកឈ្នះក្រុម Al-Riyadh ១-០ និងយកឈ្នះ Al-Ittihad ២-០ ដោយសារមិនសប្បាយចិត្តនឹងមូលនិធិវិនិយោគរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត (PIF) ដែលមិនបានផ្តល់ឱ្យក្លិប Al-Nassr នាំចូលកីឡាករថ្មីនៅទីផ្សារដោះដូរកីឡាករខែ មករា។
ផ្ទុយពីក្លិប Al-Hilal ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ PIF ដូចគ្នា ប៉ុន្តែពួកគេបែរជាទទួលបានការចុះកិច្ចសន្យានាំចូលកីឡាករថ្មីៗ ហើយថែមទាំងបាននាំយកអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Real Madrid គឺកីឡាករ Karim Benzema ថែមទៀត។

យោងតាមប្រភពពី ESPN ដែលទើបចុះផ្សាយនៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ បានអះអាង ថា Ronaldo ពេលនេះបានសម្រេចចិត្តត្រឡប់មកកាន់ទីលានវិញហើយ ដោយនឹងអាចចូលលេងការប្រកួតទល់នឹងក្រុម Al Fateh នៅថ្ងៃ សៅរ៍ ទី ១៤ ខែ កុម្ភៈ សប្តាហ៍នេះ បន្ទាប់ពី PIF បំពេញលក្ខខណ្ឌ ២ ចំណុច តាមអ្វីដែលគាត់ចង់បាន។
រឿងធំទី ១ គឺក្លិប Al-Nassr បានផ្តល់នូវប្រាក់ឈ្នួលទាំងអស់ដល់បុគ្គលិក និងកីឡាករ ដែលបានជំពាក់។ រឿងសំខាន់ទី ២ គឺ Al-Nassr បានផ្តល់អំណាចគ្រប់គ្រងពេញលេញឡើងវិញឲ្យនាយកផ្នែកកីឡាលោក Simao Coutinho និងនាយកប្រត្តិបត្តិលោក José Semedo៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


